គ្រូ​ PSG អាច​នឹង​យក​ Kane មក​ជំនួស​ប្រសិន​បើ​ Mbappe ចាក​ចេញ​មែន

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ លោក​គ្រោង​នឹង​ទិញ​ ខ្សែ​ប្រយុទ្ធ​ Harry Kane ពី​ក្លឹប​ Tottenham Hotspur នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ El Chiringuito de Jugones ។ មូល​ហេតុ​ដែល​លោក​ Pochettino គ្រោង​ទិញ​ Kane បែប​នេះ​ដោយ​សារ​តែ​ លោក​ត្រៀម​យក​កីឡាករ​រូប​នេះ​មក​ជំនួស​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ប្រសិន​បើ​គេ​ចាកចេញ​ទៅ​លេង​ឲ្យ​ Real Madrid នៅ​ចុង​រដូវកាល​នេះ​ពិត​ប្រាកដ​មែន​។

Son បន្ត​រក​គ្រាប់​បាល់​ជួយ Spurs កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup

ខ្សែ​ប្រយុទ្ធ Heugn-Min Son រក​បាន​មួយ​​គ្រាប់​ជួយ Spurs យក​ឈ្នះ Brentford ២-០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ League Cup។ គ្រាប់​ដំបូង​របស់ Spurs ​ធ្វើ​បាន​នៅ​នាទី​ទី​១២ ដោយ​ការ​តែត​បញ្ចូល​ទី​របស់​កីឡាករ Moussa Sissoko យ៉ាង​ស្អាត ក្រោយ​មាន​ការ​បញ្ជូន​ពី Sergio Reguilon។ ការ​ប្រកួត​រង​ចាំ​ដល់​នាទី​៧០​ទើប Son រក​បាន​មួយ​គ្រាប់ ធានា​ឲ្យ Spurs ឈ្នះ ២-០ ក្នុង​ការ​ប្រកួត​នេះ។

Son ​បាន​ក្លាយ​ជា​អ្នក​បញ្ចប់​ទី​ល្អ​ឥត​ខ្ចោះ​នៅ Premier League ​

​ខ្សែ​ប្រយុទ្ធ Son Heung-Min ​រក​បាន​១​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Leeds United ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​១​គ្រាប់​នៅ​យប់មិញ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​កីឡាករ​កូរ៉េ​ខាង​ត្បូង​ខាង​លើ​នេះ ​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​១០០​គ្រាប់​ឱ្យ​ក្រុម Spurs ​ហើយ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ប៉ុណ្ណោះ។ ​មិន​ត្រឹម​តែ​ទទួល​បាន​កំណត់ត្រា​នេះ​ទេ ​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខ្សែ​ប្រយុទ្ធ​បញ្ចប់​ទី​ល្អ​ម្នាក់​នៅ​លីគ​កំពូល​អង់គ្លេស​ផង​ដែរ។ ​

Mourinho ចេញ​មុខ​រិះគន់​ Dele Alli ចំៗ​ ខណៈ Spurs ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ League Cup

អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur លោក Jose Mourinho បាន​និយាយ​ក្រោយ​ប្រកួត​ Spurs ប៉ះ​នឹង Stoke City ក្នុង​វគ្គ​ ៨ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​ពាន​ខារ៉ាបាវ​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​ខ្សែ​បម្រើ​អង់គ្លេស Dele Alli នោះ​ទេ។ លោក​បាន​លើកឡើង​ថា៖ ” សម្រាប់​ខ្ញុំ​ កីឡាករ​ដែល​លេង​នៅ​ក្នុង​តួនាទី​ហ្នឹង (ខ្សែ​បម្រើ) ត្រូវ​ត​ភ្ជាប់​គ្នា​ជាមួយ​ក្រុម និង​បង្កើត​ឱកាស មិនមែន​បង្កើត​បញ្ហា​ឲ្យ​ក្រុម​នោះ​ទេ ” ។

អបអររ! Son Heung-min ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​​របស់​​កូរ៉េខាងត្បូង

តារា​របស់ Spurs ខ្សែ​ប្រយុទ្ធ​ Son Heung-min បាន​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​កូរ៉េខាងត្បូង។ នេះ​ជា​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​របស់​កូរ៉េ​ខាង​ពី​ថ្ងៃ​ច័ន្ទ។ នេះ​ជា​លើក​ទី​៥​ហើយ​ដែល​កីឡាករ​វ័យ​២៨​ឆ្នាំ​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ បន្ថែម​កំណត់ត្រា​​របស់​ខ្លួន​​ក្នុង​អាជីព​បាល់ទាត់។

Jose ​សរសេីរ Arteta ថា​ដឹក​នាំ​ក្រុម Arsenal ​បាន​ល្អ​

​លោក Jose Mourinho ​បាន​និយាយ​អបអរសាទរ​ដល់​លោក Arteta ​ដែល​បាន​ដឹក​នាំ​ក្រុម​យ៉ាង​ល្អ ក្នុង​ការ​ប្រកួត​ទល់​ក្រុម Spurs ​កាល​ពី​យប់មិញ​នេះ​។ ​មាន់​ខ្នាយ​មាស Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​បាន​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​នៅ​យប់មិញ​នេះ។

Oopa…Son ​បន្ដ​ជួយ Spurs ​ឈ្នះ Arsenal ​ឡើង​ឈរ​កំពូល​តារាង​

​ខ្សែ​ប្រយុទ្ធ​ Son Heung-Min ​និង​ Harry Kane ​ស៊ុត​ម្នាក់​មួយ​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Arsenal ​ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League នៅ​យប់មិញ​នេះ​។ ​ក្រុម​របស់​លោក Jose Mourinho ​រក​បាន​២​គ្រាប់​នៅ​តង់​ទី​១​ទាំង​ពីរ ដោយ Son ​១​គ្រាប់ ​និង Kane ​មួយ​គ្រាប់។

Jose ​ថា​កីឡាករ Spurs ​ខ្ចឹល​មិន​ចង់​លេង ​វគ្គ​ក្នុង​ពូល​នៅ Europa League ​នេះ

​ក្រុម Spurs ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម LASK ​ក្នុង​លទ្ធផល ​៣-៣ ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Europa League ​កាល​ពី​យប់មិញ​នេះ​។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Spurs ​សម្រុក​ទៅ​សម្រុក​មក ​រហូត​មាន​គ្រាប់​បាល់​ជា​ច្រើន ​ហើយ​ការ​របូត​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Jose Mourinho ​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​ឡើយ។

ទោះបី​ឈរ​កំពូល​តារាង ​ Jose ​នៅតែថា Spurs ​គ្រាន់តែក្រុមតូចមួយ ដូចកូនសេះអិចឹង​

​ក្រុម Spurs ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Chelsea ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ ក្នុង​លទ្ធផល ​០-០។ ​ជាមួយ​លទ្ធផល​ស្មើ​គ្នា​នេះ ​ក្រុម Spurs ​របស់​លោក Jose Mourinho ​នៅ​តែ​រក្សា​ខ្លួន​នៅ​កំពូល​តារាង Premier League ​បាន​ដដែល ប៉ុន្តែ​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Liverpool ​ដែល​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង។

Azpilicueta ៖ យ៉ាងណា Chelsea ចង់​តែ​នាំ​មុខ​ Spurs

ខ្សែ​ការពារ​ក្លឹប​ Chelsea កីឡាករ​ Cesar Azpilicueta បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ពួក​គេ​តែង​តែ​ចង់​បង្ហាញ​ក្លឹប​ Tottenham Hotspur ថា​ក្លឹប​របស់​គេ​ជាក្លឹប​លេខ ១ នៅ​រាជធានីឡុងដុង​។ Azpilicueta បាន​និយាយ​ថា​៖” ពួក​យើង​ធ្លាប់​ចាញ់​ Spurs ​កាល​ពី​ឆ្នាំ២០១៦ កាល​នោះ​យើង​រង​ការ​អាម៉ាស់​ណាស់​ ចាំ​មើល​ការ​ប្រកួត​ម្ដង​នេះ​ យើង​នឹង​លេង​គេ​វិញ​ម្ដង​ “។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។