ក្រុមជម្រើសជាតិអាល្លឺម៉ង់ឈុតធំកម្រចាញ់ច្រើនគ្រាប់ណាស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួន ហើយក្នុងបាល់ទាត់សម័យទំនើបទៀតសោត ក្រុមនេះចាញ់យ៉ាងច្រើន ៣គ្រាប់អស់ហើយ។ បរាជ័យ ៦-០ ទល់នឹងក្រុមគោជល់អេស្ប៉ាញក្នុងយប់មិញនេះ បានធ្វើឲ្យពិភពលោកកក្រើកយ៉ាងខ្លាំង។
