Son បន្ត​រក​គ្រាប់​បាល់​ជួយ Spurs កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup

ខ្សែ​ប្រយុទ្ធ Heugn-Min Son រក​បាន​មួយ​​គ្រាប់​ជួយ Spurs យក​ឈ្នះ Brentford ២-០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ League Cup។ គ្រាប់​ដំបូង​របស់ Spurs ​ធ្វើ​បាន​នៅ​នាទី​ទី​១២ ដោយ​ការ​តែត​បញ្ចូល​ទី​របស់​កីឡាករ Moussa Sissoko យ៉ាង​ស្អាត ក្រោយ​មាន​ការ​បញ្ជូន​ពី Sergio Reguilon។ ការ​ប្រកួត​រង​ចាំ​ដល់​នាទី​៧០​ទើប Son រក​បាន​មួយ​គ្រាប់ ធានា​ឲ្យ Spurs ឈ្នះ ២-០ ក្នុង​ការ​ប្រកួត​នេះ។

Son ​បាន​ក្លាយ​ជា​អ្នក​បញ្ចប់​ទី​ល្អ​ឥត​ខ្ចោះ​នៅ Premier League ​

​ខ្សែ​ប្រយុទ្ធ Son Heung-Min ​រក​បាន​១​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Leeds United ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​១​គ្រាប់​នៅ​យប់មិញ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​កីឡាករ​កូរ៉េ​ខាង​ត្បូង​ខាង​លើ​នេះ ​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​១០០​គ្រាប់​ឱ្យ​ក្រុម Spurs ​ហើយ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ប៉ុណ្ណោះ។ ​មិន​ត្រឹម​តែ​ទទួល​បាន​កំណត់ត្រា​នេះ​ទេ ​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខ្សែ​ប្រយុទ្ធ​បញ្ចប់​ទី​ល្អ​ម្នាក់​នៅ​លីគ​កំពូល​អង់គ្លេស​ផង​ដែរ។ ​

​នេះ​ជា​មូលហេតុ Son ​មិន​ព្រម​យក​សង្សារ ទោះ​នារី​ស្អាត​ប៉ុណ្ណា​មក​ជិត​ក៏​មិន​ខ្វល់

​Son-Heung Min ​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់​របស់​ក្រុម Spurs ​នា​ពេល​បច្ចុប្បន្ន​នេះ ​ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​ល្អ ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ការ​ប្រកួត​ទៅ​ហើយ។ ​អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​ប្រុស​ស្អាត​កូរ៉េ​ខាង​ត្បូង​នេះ​ទៀត ​គឺ​បច្ចុប្បន្ន​រូបគេ​នៅ Single ​មិន​ទាន់​មាន​ចិត្ត​ឬ​ទាក់ទង​ជាមួយ​នារី​ណា​ម្នាក់​ឡើយ។

អបអររ! Son Heung-min ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​​របស់​​កូរ៉េខាងត្បូង

តារា​របស់ Spurs ខ្សែ​ប្រយុទ្ធ​ Son Heung-min បាន​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​កូរ៉េខាងត្បូង។ នេះ​ជា​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​របស់​កូរ៉េ​ខាង​ពី​ថ្ងៃ​ច័ន្ទ។ នេះ​ជា​លើក​ទី​៥​ហើយ​ដែល​កីឡាករ​វ័យ​២៨​ឆ្នាំ​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ បន្ថែម​កំណត់ត្រា​​របស់​ខ្លួន​​ក្នុង​អាជីព​បាល់ទាត់។

Oopa…Son ​បន្ដ​ជួយ Spurs ​ឈ្នះ Arsenal ​ឡើង​ឈរ​កំពូល​តារាង​

​ខ្សែ​ប្រយុទ្ធ​ Son Heung-Min ​និង​ Harry Kane ​ស៊ុត​ម្នាក់​មួយ​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Arsenal ​ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League នៅ​យប់មិញ​នេះ​។ ​ក្រុម​របស់​លោក Jose Mourinho ​រក​បាន​២​គ្រាប់​នៅ​តង់​ទី​១​ទាំង​ពីរ ដោយ Son ​១​គ្រាប់ ​និង Kane ​មួយ​គ្រាប់។

Son​ ឈរជាកំពូល Top Scorer បន្ទាប់​ពី​ជួយ Spurs ឈ្នះ​ Burnley

Son Heung-min និង Harry Kane បាន​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ដែល​មាន​គ្រាប់​បាល់​តែ​មួយ​គ្រាប់​គត់ ជួយ Spurs យក​ឈ្នះ Burnley នៅ​ក្រៅ​ដី ១-០។ មួយ​គ្រាប់​នោះ​កើត​ឡើង​ចេញ​ពី​ការ​ទាត់​បាល់​ជ្រុង​របស់ Erik Lamela បន្ទាប់​មក​ Kaneតែត​បញ្ជូន​បន្ត​ឲ្យ Son ជា​អ្នក​សម្រេច​ទី​ចុងក្រោយ។

អេមហួស! Son និង Dominic កំពុង​​ឈរ​លេខ​១​ក្នុង​តារាង Top Scorer នៅ PL

ខ្សែ​ប្រយុទ្ធ​ Son Heung-Min និង Dominic Calvert-Lewin កំពុង​តែ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Premier League ដែល​មាន​៦​គ្រាប់​ដូច​គ្នា។​​​ Son ខ្សែ​ប្រយុទ្ធ​របស់ Spurs នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ដដែល​ក្នុង​រដូវ​កាល​ថ្មី​២០២០-២១។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។