ឮ​ថា Ramos អត់​កុងត្រា​នៅ Real Madrid ហង្សក្រហម​ចាប់​ផ្ដើម​ចូល​ចែចូវ

ក្លឹប Liverpool បាន​ធ្វើ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​ចូល​ខ្សែ​ការពារ​ចាស់​វស្សា​អេស្ប៉ាញ​កីឡាករ Sergio Ramos នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ El Chiringuito។ មិន​ទាន់​មាន​របាយការណ៍ ឬ ព័ត៌មាន​បែប​ស៊ី​ជម្រៅ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ចែចូវ​នេះ​ទេ ដោយ​គ្រាន់​តែ​មាន​ពាក្យ​ល្ហិចល្ហៀង​ថា Ramos នឹង​អស់​កុងត្រា​នៅ​ Real Madrid នៅ​ក្នុង​ឆ្នាំ២០២១ នេះ ខណៈ​ឯ​ Liverpool វិញ កំពុង​តែ​ជួប​វិបត្តិ​ខ្សែ​ការពារ។

Ramos ​និយាយ​ប្រាប់ Perez ​ថា​នៅ PSG ​បើ​រូបគេ​ទៅ ​នឹង​បាន​លេង​ជាមួយ Messi

​ខ្សែ​ការពារ Sergio Ramos ​បាន​បដិសេធ​សំណើ​ទី​មួយ​របស់​ក្លឹប Real Madrid ​ដើម្បី​បន្ដ​កុងត្រា​ត្រឹម​១​ឆ្នាំ​ទៀត​ទៅ​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ​ជាមួយ​ការ​មិន​ព្រម​បន្ដ​កុងត្រា ​និង​សល់​កុងត្រា​ត្រឹម​ចប់​រដូវ​កាល​នេះ ​Ramos ​បាន​ប្រាប់​ទៅ​ប្រធាន​ក្លឹប Florentino Perez ​ថា​រូបគេ​នឹង​ស្វែង​រក​ក្លឹប​ល្អ​មួយ​ដើម្បី​លេង​បន្ដ​ហើយ បើ​សិន​ជា​ការ​ចរចា​កុងត្រា​ថ្មី​មិន​ពាន​សម្រេច។

Ramos ​នឹង​ត្រូវអវត្តមាន​រហូតដល់៣​ប្រកួត​ឱ្យ​ក្រុម Real Madrid ​

​ខ្សែ​ការពារ Sergio Ramos ​ដែល​បាន​រង​របួស​សរសៃ​ពួរ​កាល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​កន្លង​ទៅ​នេះ ​នឹង​អវត្តមាន​ដល់​ទៅ​៣​ប្រកួត​ឯ​ណោះ​ឱ្យ​ក្រុម Real Madrid ​។

​Ramos ប្រាប់ពីដំណឹងទាត់​ប៉េណាល់ទី​នៅ​ជម្រើសជាតិ ក្រោយ​ទាត់មិនចូល២លេីក

Sergio Ramos គ្មាន​គម្រោង​ចង់​ឈប់​ជា​អ្នក​សម្រេច​បាល់​​ប៉េណាល់ទី​ក្នុង​​ជម្រើសជាតិ​អេស្ប៉ាញ​ឡើយ ត្បិត​​ទាត់​មិន​ចូល​២​គ្រាប់​កាល​ប៉ះ​ជាមួយ​ស្វីស​កន្លង​ទៅ និង​មិនទាន់​ចង់​ចូល​និវត្តន៍​ពី​ជម្រើសជាតិ​ទេ។

Ramos ស៊ុតបាន​គ្រាប់​ទី​១០០​ឲ្យ​ Madrid និង​សង្ឃឹម​​ធ្វើ​បាន​​កំណត់ត្រា​ផ្សេង​ទៀត

ប្រធាន​ក្រុម​របស់ Real Madrid កីឡាករ Sergio Ramos បាន​និយាយ​ថា គេ​សង្ឃឹម​នឹង​អាច​រក​បាន​កំណត់ត្រា​​មួយ​ចំនួន​ផ្សេង​ទៀត បន្ទាប់​ពី​រក​បាន​គ្រាប់​ទី​១០០​របស់​ខ្លួន​សម្រាប់​ក្លឹប។

អស់ស្ទះ!! El Clasico ឆ្នាំនេះលេងតម្រូវម៉ោងសំរាប់អ្នកគាំទ្រនៅអាស៊ី

លីកកំពូលអេស្ប៉ាញបានចេញនូវកាលវិភាគផ្លូវការហើយសំរាប់សប្តាហ៍ទី៧នៃពានរង្វាន់លីកកំពូល La Liga រដូវកាល 2020/2021។ ក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវតតាំងរវាងក្រុមស្តេចសរ Real Madrid នៃជំនួប El Clasico លើកដំបូងសំរាប់រដូវកាលនេះ ដោយនឹងធ្វើឡើងនៅទឹក Camp Nou ទីក្រុង Barcelona នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីយប់(ម៉ោងនៅប្រទេសកម្ពុជា)។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។