ប្រភពនៅអេស្ប៉ាញ បានប្រកាសថាក្រុម Real Madrid ទិញបានកីឡាករ David Alaba ពីក្រុម Bayern Munich ហើយ សម្រាប់រដូវកាលថ្មីខាងមុខនេះ។ Alaba នឹងត្រូវលេងឱ្យក្រុមយក្សអាល្លឺម៉ង់រហូតដល់កុងត្រារបស់គេអស់នៅចប់រដូវកាលនេះ។ បន្ទាប់មកទៀតទើបអាចផ្ទេរមកលេងនៅក្រុមអធិរាជសបាន។ ខ្សែការពាររូបនេះបានយល់ព្រមកុងត្រាជាមួយ Real Madrid ៤ឆ្នាំ និងទទួលបានតម្លៃពលកម្ម១១លានអឺរ៉ូក្នុង១ឆ្នាំផងដែរ។
