លោក Mauricio Pochettino បានឈ្នះពានជាលើកដំបូងក្នុងអាជីពជាអ្នកចាត់ការ បន្ទាប់ពី Paris St-Germain យកឈ្នះលើ Marseille ២-១ ក្នុងពានរង្វាន់ Trophee des Champions កាលពីយប់មិញ។ នេះគឺជាការប្រកួតទី៣ដែល Pochettino ដឹកនាំ PSG ក្រោយត្រូវតែងតាំងកាលពីជាង១០ថ្ងៃមុន។ ២គ្រាប់របស់ PSG ធ្វើបានដោយខ្សែប្រយុទ្ធឆ្នើមទាំងពីរ Mauro Icardi និង Neymar។ Dmitri Payet ជាអ្នករកគ្រាប់ឲ្យ Marseille។
