ខ្សែប្រយុទ្ធក្លឹប Paris Saint Germain កីឡាករ Neymar បានវិលត្រលប់មកហ្វឹកហាត់ជាធម្មតាវិញហើយក្នុងថ្ងៃនេះ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។
កីឡាករខាងលើបានបាត់មុខពីប្រកួត និងហ្វឹកហាត់ចំនួន ២៨ថ្ងៃបន្ទាប់ពីរងរបួសកជើង កាលពីប្រកួតតទល់នឹង Lyon នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។
