លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបរបស់លោកកំពុងតែត្រូវការ អ្នកចាំទីបន្ថែមនៅក្នុងពេលនេះ។ លោក Arteta បាននិយាយថា៖” កាលពីរដូវកាលទិញដូរកីឡាករលើកមុន ក្លឹបបានបានវាយតម្លៃខុស ទៅលើប្រភេទកីឡាករ ដែលយើងចាំបាច់ត្រូវការ ដល់ពេលគេជិតបិទទៅហើយ ទើបទៅទាក់ទងចង់បានកីឡាករ ដែលយើងចង់បាន “។
