Foden ​ដាក់​១​គ្រាប់ ជួយ Man City ​យក​៣​ពិន្ទុ​យ៉ាង​តឹង​ពី ​Brighton

​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Brighton ​ក្នុង​លទ្ធផល ១-០ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។ ម្ចាស់​ផ្ទះ Man City ​សម្រាប់​ការ​ប្រកួត​នេះ​សម្រុក​លើ​ក្រុម​ភ្ញៀវ Brighton ណាស់ ​រហូត​ដល់​មាន​គ្រាប់​បាល់​កើត​ឡើង​នៅ​នាទី​៤៤ ​ចុង​តង់​ទី​១ ដោយ​កីឡាករ​វ័យ​ក្មេង Phil Foden ​។

Scholes ​ថា Chelsea ​មិនទាន់​ត្រៀម​ខ្លួន​ ​ថា​ត្រូវ​ធ្វើយ៉ាង​មិច​ឈ្នះ Premier League ​ទេ​

​ក្រុម​តោ​ខៀវ​ Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Wolves ​ក្នុង​លទ្ធផល ​២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​ក្រុម Chelsea ​បាន​នាំ​មុខ​លើ​ក្រុម Wolves ​មុន ដោយ​ធ្វើ​សម្រេច​ពី​ខ្សែ​ប្រយុទ្ធ Giroud ​នៅ​នាទី​៤៩។ ​តែ​ក្រោយ​មក​ទៀត​នៅ​នាទី​៦៦ ​ស្រាប់​តែ Daniel ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​មុន​ពេល Neto ​ថែម​គ្រាប់​ទី​២​ទៀត​នៅ​នាទី​៩០+៥ ​ទៅ​ហើយ។

Pep ថា Arteta គឺ​ជា​ជម្រើស​អ្នក​ចាត់​ការ​ល្អ​បំផុត​ក្នុង​ការ​ដឹក​នាំ Arsenal

Pep Guardiola ជឿជាក់​ថា Mikel Arteta គឺ​ជា​បុរស​ដែល​ត្រឹមត្រូវ​​​ហើយ​ក្នុង​ការ​ដឹក​នាំ Arsenal ត្បិត​​ពួក​គេ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​​នៅ Premier League រដូវ​កាល​នេះ។ Arsenal បាន​ចាញ់ Burnley ១-០ នៅ​ក្នុង​កីឡដ្ឋាន Emirates Stadium កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​វា​គឺ​ជា​ការ​បរាជ័យ​​​ក្នុង​លីគ​៤​ប្រកួត​ជាប់​គ្នា​នៅ​ក្នុង​ផ្ទះ ដែល​ជា​កំណត់ត្រា​អាក្រក់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៩។ កាំភ្លើង​ធំ​បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១០ គម្លាត​១០​ពិន្ទុ​ពី​ក្រុម​លេខ​៤។

Guardiola៖ Champions League ឆ្នាំ​នេះដូចជា​ស្មុគស្មាញ​ណាស់!

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​និយាយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ទល់​នឹង​ក្លឹប​ព័រទុយហ្គាល់ Porto ថា ក្របខ័ណ្ឌ UEFA Champions League នៅ​ក្នុង​រដូវ​កាល​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់។

Liverpool កក់​កៅអី​វគ្គ​១៦​ក្រុម​ចុងក្រោយ ​ព្រមជាមួយ Man City និង Chelsea

ខ្សែ​បម្រើ Curtis Jones រក​បាន​គ្រាប់​ដំបូង​នៅ​ពាន Champions League ជួយ Liverpool យក​ឈ្នះ Ajax ១-០ កាល​ពី​យប់​មិញ ធានា​បាន​កន្លែង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ​គ្រាប់​បាល់​របស់ Jones កើតឡើង​នៅ​នាទី​ទី​៥៨ បន្ទាប់​មាន​ការ​បញ្ជូន​ពី Williams ខណៈ​អ្នក​ចាំ​ទី​ Andre Onana របស់ Ajax ជា​អ្នក​សាង​កំហុស​ធ្វើ​ឲ្យ​មាន​គ្រាប់​បាល់​នេះ។ លទ្ធផល ១-០ បាន​បន្សល់​ដល់​បញ្ចប់​ប្រកួត ដូច្នេះ Liverpool ទទួល​បាន​៣​ពិន្ទុ​បន្ថែម ឈរ​កំពូល​តារាង​ពូល D។

អត់មាត់​ៗ West Ham United ហក់​ឡើង​លេខ​៥​នៅ​តារាង​ពិន្ទុ Premier League បាត់

ក្លឹប West Ham United បាន​រំកិល​ឡើង​ដល់​ចំណាត់​ថ្នាក់​ទី​៥​នៃ​តារាង​ពិន្ទុ Premier League ហើយ បន្ទាប់​ពី​យក​ឈ្នះ Aston Villa ២-១ កាល​ពី​យប់​មិញ​ក្នុង​ផ្ទះ​ខ្លួន​ឯង។

Arnold ​របួសធ្ងន់នឹង​អវត្តមាន​ពី​ទីលាន​៤​សប្ដាហ៍ ​ក្រោយ​របួស​លេង​ទល់ Man City

ខ្សែ​ការពារ​ Trent Alexander-Arnold ​បាន​រង​របួស​អំឡុង​ពេល​លេង​ឱ្យ​ក្រុម Liverpool ​ក្នុង​ការ​ប្រកួត ១-១ ​ជាមួយ​ក្រុម Manchester City ​កន្លង​ទៅ​នេះ​។ ​Arnold ​ត្រូវ​បាន​ប្ដូរ​ចេញ ​និង​ត្រូវ​យក​ទៅ​ពិនិត្យ​កាល​ពី​ម្សិលមិញ​នេះ។ ​លទ្ធផល​បាន​ចេញ​មក​ថា​រូបគេ​ត្រូវ​សម្រាក​៤​សប្ដាហ៍​សិន ​ដែល​នឹង​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Klopp ​បន្ដ​មាន​បញ្ហា។

Man City នៅតែបន្ត​កំណត់ត្រា​ឈ្នះ​១០០​%​ក្នុង​ពូល​នៅ UCL

ក្លឹប Manchester City នៅ​តែ​បន្ត​​ភាព​​ល្អ​​​របស់​ពួក​គេ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ Champions League បន្ទាប់​ពី​យក​ឈ្នះ Marseille ៣-០ កាល​ពី​យប់​មិញ​នៅ​ក្រៅ​ដី។ Ferran Torres ​ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ City ក្រោយ​មាន​ការ​បញ្ជូន​ពី Kevin De Bruyne។

អុញនេាះ! De Bruyne នឹង​មិន​អាច​ចូល​លេង​ ការ​ប្រកួត​តទល់​នឹង​ Arsenal ទេ

ខ្សែ​បម្រើបែលហ្ស៊ិក និង Manchster City កីឡាករ​ Kevin De Bruyne នឹង​មិន​អាច​ចូល​រួម​ប្រកួត​តទល់​នឹង​ក្លឹប​ Arsenal នៅ​ក្នុង​សប្ដាហ៍​នេះ​ឡើយ​ នេះ​បើ​តាម​ការបញ្ជាក់​របស់​ លោក​ Pep Guardiola។

FC Barcelona កំពុងដាក់គោលដៅទិញយក Mbappe

គោលដៅបន្ទាប់របស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe របស់ក្លឹបបាល់ទាត់ Paris Saint-Germain។ គោលដៅនេះបានដាក់រួចជាស្រេចហើយ ប្រសិនបើលោក Victor Font បានជាប់ឆ្នោតក្លាយជាប្រធានក្លឹប FC Barcelona។ ចំណែកឯក្លឹបស្តេចសរ Real Marid និងក្រុមមេឃខៀវ Manchester City ក៏កំពុងតាមចែចូវកីឡាកររូបនេះផងដែរ ខណះក្លឹបសេដ្ឋីបារាំង PSG កំពុងបញ្ចុះបញ្ចូលអោយ Mbappe បន្តកុងត្រាជាមួយក្លឹបបន្តទៀត ដោយកុងត្រារបស់គេនឹងផុតត្រឹមឆ្នាំ២០២២៕ ប្រភព: Goal.com

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។