ច្បាស់​ការ​៖ Modric ប្រហែល​ជា​នៅ​បន្ត​កុងត្រា​ជា​មួយ​ Real Madrid ជា​ច្រើន​ឆ្នាំ​ទៀត

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Luka Modric បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ការ​ពិភាក្សា​ក្នុង​ការ​បន្ត​កុងត្រា​ទៅ​មុខ​ទៀត​ជា​មួយ​ក្លឹប​ គឺ​​កំពុងឆ្ពោះទៅរកលទ្ធផល​វិជ្ជមាន​ហើយ​ក្នុង​ពេល​នេះ​។ Luka បាន​និយាយ​ថា​៖” ខ្ញុំ​បាន​ទៅ​និយាយ​ជា​មួយ​ Real រឿង​​ធ្វើ​​កុងត្រា​ថ្មី​​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ក្រោយ​ពី​ពិភាក្សា​គ្នា​ ខ្ញុំ​ក៏​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ពី​ក្លឹប​ “។

Team Ronaldo វាយ​បក​ស៊ី​ Team Modric ជក់​ចិត្ត​លទ្ធផល​ ៣-២

ខ្សែ​ការពារ​របស់​ក្លឹប​ Manchester City កីឡាករ Ruben Dias អាច​ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ​ព័រទុយហ្គាល់ យក​ឈ្នះ​ក្រូអាត ៣-២ ក្នុង​ពាន​រង្វាន់ Nations League។

Isco លួចនិយាយ​ដើម Zidane ជាមួយ​កីឡាករ​ដទៃ​ទៀត​ មុន​ប្រកួត​ El Clasico ចាប់​ផ្ដើម

ខ្សែ​បម្រើ​អេស្ប៉ាញ​កីឡាករ Isco ត្រូវ​បាន​កាម៉េរ៉ា​ទូរទស្សន៍​ថត​ជាប់​និយាយ​ដើម​គ្រូ​បង្គោល​ Real Madrid លោក​ Zinedine Zidane ជាមួយ​ខ្សែ​បម្រើ​ក្រូអាត Luka Modric និង​ខ្សែ​ការពារ​ស្លាប Marcelo។ កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ “ ខ្ញុំ​មិន​ដឹង​និយាយ​ថា​យ៉ាង​ម៉េច​ទេ។

Modric៖ Bale ចេះ​និយាយ​អេស្ប៉ាញ​​ ប៉ុន្តែ គ្រាន់តែ​ស្ទើរ​រឿង​មួយ​បន្តិចប៉ុណ្ណេាះ​!

ខ្សែ​បម្រើ​ក្រូអាត​កីឡាករ Luka Modric បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ស្លាប​វេល​កីឡាករ Gareth Bale ចេះ​និយាយ​ភាសា​អេស្ប៉ាញ តែ​គ្រាន់​គ្នា​រាង​អៀន​បន្តិច​ ទើប​មិន​សូវ​និយាយ​ស្ដី​ច្រើន។​ Modric បាន​និយាយ​ថា៖ ” ខ្ញុំ​បាន​នៅ​ជាមួយ​ Bale ក្នុង​ជីវិត​ការងារ​របស់​ខ្ញុំ​យូរ​ណាស់​មក​ហើយ។ គេ​ជា​មនុស្ស​ល្អ ហើយ​អៀន​ដូច​ខ្ញុំ​អញ្ចឹង​ “​ ។​

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។