Leonardo ប្រកាស​ថា​ PSG នៅក្នុង​ចំណោម​ក្លឹប​មួយ​ ដែល​ចង់​បាន Messi

លោក​ Leonardo Araujo នាយក​កីឡា​របស់​ក្លឹប​ Paris Saint Germain បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ពេល​នេះ​ក្លឹប​របស់​លោក​ ស្ថិតក្នុងចំណោមក្លឹបមួយដែលចង់​ទិញ​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ពី​ក្លឹប​ Barcelona នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ Transfermarket។

Pochettino ថា​ មិន​ថា​ Messi ឬ​ Dele អី​ទេ​ឲ្យ​កីឡាករ​ខ្លាំង​ៗ​ PSG ទាក់​ទង​ចង់​បាន​តែ​ទាំង​អស់​ហ្នឹង

លោក​ Mauricio Pochettino គ្រូបង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ឲ្យ​កីឡាករ​ខ្លាំងៗ​ ល្បី​ទាំង​អស់​ សុទ្ធ​តែ​ត្រូវ​បាន​ក្លឹប​លោក​ទៅ​ទាក់​ទង​ចង់​បាន​ជា​និច្ច​។ លោក​ Pochettino បាន​និយាយ​ថា​៖” ក្លឹប​នីមួយ​ៗ​សុទ្ធ​តែ​មាន​របៀប​ខុស​គ្នា​ ពេល​នេះ​ខ្ញុំ​អត់​ទាន់ចង់​និយាយ​ពី​រឿង​ទិញ​កីឡាករ​អី​នៅ​ឡើយ​ទេ​ ព្រោះ​យើង​ត្រៀម​ប្រកួត​ស្អែក​សិន​ “។

Ramos ​និយាយ​ប្រាប់ Perez ​ថា​នៅ PSG ​បើ​រូបគេ​ទៅ ​នឹង​បាន​លេង​ជាមួយ Messi

​ខ្សែ​ការពារ Sergio Ramos ​បាន​បដិសេធ​សំណើ​ទី​មួយ​របស់​ក្លឹប Real Madrid ​ដើម្បី​បន្ដ​កុងត្រា​ត្រឹម​១​ឆ្នាំ​ទៀត​ទៅ​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ​ជាមួយ​ការ​មិន​ព្រម​បន្ដ​កុងត្រា ​និង​សល់​កុងត្រា​ត្រឹម​ចប់​រដូវ​កាល​នេះ ​Ramos ​បាន​ប្រាប់​ទៅ​ប្រធាន​ក្លឹប Florentino Perez ​ថា​រូបគេ​នឹង​ស្វែង​រក​ក្លឹប​ល្អ​មួយ​ដើម្បី​លេង​បន្ដ​ហើយ បើ​សិន​ជា​ការ​ចរចា​កុងត្រា​ថ្មី​មិន​ពាន​សម្រេច។

Messi ដល់​ថ្នាក់​គ្រវី​ក្បាល ពេល​ឃើញ Barca ស្មើ​ជាមួយ Eibar

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ត្រូវ​បាន​គេ​ប្រទះ​ឃើញ​គ្រវី​ក្បាល​ អំឡុង​ពេល​ប្រកួត​រវាង​ក្លឹប Barcelona និង​ក្លឹប Eibar។ ការ​ប្រកួត​នេះ​បញ្ចប់​ទៅ​ដោយ​ក្នុង​លទ្ធផល​ស្មើ​គ្នា ១ ទល់​នឹង ១ ដែល​ធ្វើ​ឲ្យ ក្លឹប​កាតាឡាន់​មួយ​នេះ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៦។

ប្រភព​ជិតស្និទ្ធ​ទម្លាយ​ថា Barca ទប់​ Messi មិន​ជាប់​ទេ បើ​ PSG ចង់​បាន​មែន​

បេក្ខភាព​ប្រធាន​ក្លឹប Barcelona លោក Agusti Benedito បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិន​បើ​ក្លឹប Paris Saint-Germain ចង់​បាន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi មែន បើ​និយាយ​ផ្នែក​សេដ្ឋកិច្ច​ Barcelona ទប់​មិន​ជាប់​ទេ។ លោក​បាន​និយាយ​ថា៖ “ នៅ​ពេល​ដែល​ខ្ញុំ​ឮ​ថា Neymarចង់​លេង​ជាមួយ Messi ពេល​នោះ​ខ្ញុំ​ក៏​គិត​ថា ចប់​ហើយ​ ពួក​អស់​នេះ​លេង​ចូល​មិន​បាន​ទេ ព្រោះ​ថា PSG ជា​របស់​ពួក​កាតារ។ បើ PSG ចង់​បាន Messi បើ​និយាយ​រឿង​លុយ​កាក់​ យើង​ទប់​មិន​បាន​ទេ “ ។

តើ CR7,MessiនិងLewandowskiបោះឆ្នោត​ឲ្យ​នរណា​សម្រាប់​ពាន​កីឡាករ​ឆ្នើម?

Robert Lewandowski របស់​ក្លឹប Bayern Munich បាន​​ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​បោះឆ្នោត​លើ Cristiano Ronaldo និង Lionel Messi។ ប្រធាន​ក្រុម​និង​គ្រូ​ជម្រើសជាតិ​​​នៃ​ប្រទេស​ទាំង​អស់​ដែល​​ស្ថិត​ក្រោម​ដំបូល​របស់ FIFA គឺ​មាន​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​រក​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ក្នុង​កម្មវិធី Best Fifa Football Awards 2020។

បេក្ខភាព​​​ប្រធាន​ក្លឹប​ថ្មី​របស់ Barca ព្រមាន Messi ធ្ងន់​ៗ​​ប្រសិន​បើ​មិន​ធ្វើ​រឿង​នេះ

Lionel Messi នឹង​ត្រូវ​ចាកចេញ​ពី Barcelona​ ប្រសិន​បើ​គេ​មិន​ព្រម​ទទួល​យក​ការ​កាត់​ប្រាក់​ឈ្នួល​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Emili Rousaud ដែល​ជា​បេក្ខភាព​ប្រជែង​តំណែង​ប្រធាន​ក្លឹប​របស់ Barca។ អនាគត​របស់ Messi នៅ​តែ​ជា​ប្រធាន​បទ​សំខាន់​ក្នុង​ក្លឹប Barcelona បន្ទាប់​ពី​តារា​រូប​នេះ​ធ្លាក់​ដាក់​លិខិត​សុំ​ចេញ​ពី​ក្លឹប​មុន​ចាប់​ផ្ដើម​រដូវ​កាល​២០២០-២១។

Pirlo គ្រូ​ Juventus ថា​ Messi ដូច​មាន​បញ្ហា​ផ្លូវ​ចិត្ត​ម៉េច​ទេ

លោក​ Andrea Pirlo គ្រូ​បង្គោល​ក្លឹប​ Juventus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi ហាក់​បី​ជា​មាន​ជំងឺ​រោគ​ចិត្ត​ម៉េច​ទេ​។ លោក​ Pirlo បាន​និយាយ​ថា​៖” Messi កំពុង​តែ​នៅ​ក្នុង​ពេល​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ជីវិត​ មិន​មែន​នៅ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គេ​ឡើយ​ ព្រោះ​ថា​គេ​មាន​បញ្ហា​ជា​មួយ​ក្លឹប​រដូវកាល​កន្លង​ទៅ​នេះ​ រឿង​គេ​ចង់​លេង​នៅ​ហ្នឹង​ទៀត​ឬ​ក៏​យ៉ាង​ណា​ “។​

Ronaldo នឹង​ប៉ះ Messi ​នៅ​រាត្រី​នេះ ​ក្រោយ​ខាន​ជួប​គ្នា​២​ឆ្នាំ

ក្រុម FC Barcelona ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Juventus ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ UEFA Champions League ​។​ ​នៅ​រាត្រី​នេះ​ដែរ ​អ្នក​គាំទ្រ​ជា​ច្រើន​នឹង​បាន​ឃើញ​ការ​ប្រកួត​មួយ​ដែល​មាន Lionel Messi ​ចូល​លេង​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​តតាំង​ជាមួយ​ក្រុម​ភ្ញៀវ Juventus ​ដែល​មាន​វត្តមាន​កីឡាករ Cristiano Ronaldo ​ជាក់​ជា​មិន​ខាន។

កូនរបស់​ Maradona សំណូមពរ​ឲ្យ Messi ឈប់​ពាក់​លេខ​១០​ទាំង​នៅ​ក្លឹប​និង​ជម្រើសជាតិ

កូន​ប្រុស​ម្នាក់​របស់​លោក Diego Maradona បាន​សំណូមពរ​ឲ្យ Lionel Messi ដាក់​លេខ​១០​ដែល​ពាក់​នៅ​ជម្រើសជាតិ​អាហ្សង់ទីន​និង​ក្លឹប Barcelona ​ឲ្យ​ចូល​និវត្តន៍​ក្នុង​ការ​កាន់​ទុក្ខ​ដើម្បី​ចងចាំដល់​ឪពុក​របស់គេ។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។