Pochettino៖ Mbappe ត្រូវ​តែ​ហ្វឹកហាត់​ឲ្យ​ច្រើន​ទៀត​ បើ​នៅ​ចង់​ធ្វើ​ជើង​ខ្លាំង​នៅ​ PSG

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ បើ​ចង់​ខ្លាំង​នៅ​ក្លឹប​លោក​បន្ត​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ត្រូវ​តែ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ទៀត​។ លោក​ Pochettino បាន​និយាយ​ថា​៖” Mbappe ឥឡូវ​នេះ​គេ​ត្រូវ​តែ​បន្ត​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បន្ថែម​ទៀត​ ដូច​អ្នក​ដទៃ​ដែរ​។ គេ​ច្បាស់​ជា​មិន​សប្បាយ​ចិត្ត​ទេ​ ដែល​ចាញ់​ការ​ប្រកួត​ពី​ម្សិលមិញ​នេះ​ “។

Mbappe បំបែកកំណត់ត្រាថ្មី រក​បាន​ ១០០គ្រាប់​ឲ្យ​ PSG

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint Germain កីឡាករ​ Kylian Mbappe បាន​រក​គ្រាប់​បាល់​ជូន​ក្លឹប​ចំនួន​ ១០០​គ្រាប់​ហើយ បន្ទាប់​ពី​ស៊ុត​ចូល​ ១គ្រាប់​កាល​ពី​ប្រកួត​តទល់​នឹង​ក្លឹប​ Montpellier​ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​ ឆ្នាំ​២០២០​ម្សិលមិញ​នេះ​។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧​មក​កីឡាករ​ខាង​លើ​ បាន​លេង​ឲ្យ​ PSG សរុប​ចំនួន​ ១៣៧ប្រកួត​ ហើយ​ក៏​រក​គ្រាប់​បាល់​ឈាន​ទៅ​ដល់​រយ​គ្រាប់​បែប​នេះ។

Mbappe មិន​បាន​ចូល​រួម​ប្រកួត​ប៉ះ​ Leipzig ខាង​មុខ​​ ខណៈ Neymar និង​ Icardi ក៏​អវត្តមានដែរ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint Germain កីឡាករ​ Kylian Mbappe នឹង​មិន​ចូល​រួម​ប្រកួត​តទល់​នឹង​ក្លឹប​ RB Leipzig ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League នៅ​ថ្ងៃ​ពុធ​​ ស្អែក​នេះ​ទេ​។

UCL៖ ក្នុង Champions League ឆ្នាំ​នេះ គ្មាន​នរណា​រត់​ឈ្នះ​កីឡាករ​រូប​នោះ​ទេ

នៅ​ក្នុង​រដូវកាល​ UEFA Champions League ឆ្នាំ​២០១៩/២០​នេះ​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint Germain កីឡាករ​ Kylian Mbappe…

Mbappe បោះ​ពាក្យ​ថា​ សារ៉េកេាះថ្លេីម Man Utd និង Cavani ឲ្យ​បាន

ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​ព្រមាន​ Manchester United ថា គេ​នឹង​មិន​ឈរ​ស្ងៀម​​ឡើយ​ពេល​​ដែល​អតីត​មិត្ត​រួម​ក្រុម Edinson Cavani ត្រឡប់​មក​ប៉ះ Paris Saint-Germain។ កីឡាករ​ចំណូល​ថ្មី Cavani វ័យ​៣៣​ឆ្នាំ​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ Man Utd ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ត្រៀម​ខ្លួន​លេង​ Champions League ទល់​នឹង​ក្រុម​ចាស់ PSG នៅ​យប់​ថ្ងៃ​អង្គារ​ស្អែក។

Mbappe មានទឹកមាត់លេប ខណៈ Neymar ខកខាន​ការ​ប្រកួត​ដ៏​សំខាន់

PSG បានលេងដោយគ្មាន Neymar ក្នុង៤ប្រកួតក្នុងចំណោម ៧ប្រកួតនៃលីគ​រដូវកាល​នេះ ក្នុងការខកខាននេះគេបានឈ្នះ ៣ ក្នុងចំណោមនោះផងដែរ។ លោក Thomas Tuchel ​បាននិយាយថា Neymar នឹងត្រៀមខ្លួនលេងជាមួយក្រុមបិសាចក្រហម Manchester United

បែកធ្លាយ Juventus ត្រៀម​កញ្ចប់​ទឹក​ប្រាក់​​មហាសាល​​បូក​ជាមួយ CR7 ផ្ទេរ​យក Mbappe

ក្លឹប Juventus ត្រូវ​បាន​រាយការណ៍​​​កំពុង​ត្រៀម​​បំបែក​កំណត់ត្រា​ផ្ទេរ​ក្នុង​តម្លៃ​៣៦០​លាន​ផោន​ដើម្បី​ព្យាយាម​ទិញ​យក Kylian Mbappe ហើយ​​ Cristiano Ronaldo ក៏​ស្ថិត​ក្នុង​ការ​ដោះដូរ​ទៅ​កាន់ PSG វិញ​ដែរ។ ក្លឹប​រហស្សនាម​​សេះបង្កង់​​ប៉ង​ចង់​បាន​ Mbappe ជា​ខ្លាំង ដែល​គ្រប់គ្នា​គិត​ថា​ជា​កីឡាករ​វ័យ​ក្មេង​ល្អ​ជាង​គេ​ម្នាក់​នា​ពេល​បច្ចុប្បន្ន ហើយ​អាច​នឹង​បង្កង​ព្យុះ​ភ្លៀង​នៅ​ទសវត្សរ៍​ថ្មី។

FC Barcelona កំពុងដាក់គោលដៅទិញយក Mbappe

គោលដៅបន្ទាប់របស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe របស់ក្លឹបបាល់ទាត់ Paris Saint-Germain។ គោលដៅនេះបានដាក់រួចជាស្រេចហើយ ប្រសិនបើលោក Victor Font បានជាប់ឆ្នោតក្លាយជាប្រធានក្លឹប FC Barcelona។ ចំណែកឯក្លឹបស្តេចសរ Real Marid និងក្រុមមេឃខៀវ Manchester City ក៏កំពុងតាមចែចូវកីឡាកររូបនេះផងដែរ ខណះក្លឹបសេដ្ឋីបារាំង PSG កំពុងបញ្ចុះបញ្ចូលអោយ Mbappe បន្តកុងត្រាជាមួយក្លឹបបន្តទៀត ដោយកុងត្រារបស់គេនឹងផុតត្រឹមឆ្នាំ២០២២៕ ប្រភព: Goal.com

Mbappe បង្ហោះសារពី Ronaldo ថាជា idol​ភ្លាមៗ ក្រោយបារាំង និងព័រទុយហ្គាល់​ប្រកួត​ចប់!

ក្រុមជម្រើសជាតិ​បារាំង និងព័រទុយហ្គាល់ បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ០-០ ក្នុង​ការប្រកួត UEFA Nations League កាលពីយប់មិញ។ អ្វីដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ការប្រកួតនេះ គឺ Kylian Mbappe និង Cristiano Ronaldo។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។