Ronaldo ឡើង​១៥​គ្រាប់ បន្ត​ឈរ​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​លីគ

Cristiano Ronaldo និង Aaron Ramsey រក​បាន​​ម្នាក់​មួយ​គ្រាប់​នៅ​ចុង​ម៉ោង​ជួយ Juventus យក​ឈ្នះ Sassuolo ៣-១ ក្នុង​ពាន​រង្វាន់​ Serie A។ ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​មិន​មាន​គ្រាប់​បាល់​ឡើយ​សម្រាប់​វគ្គ​ទី​មួយ។ ​ឈាន​ដល់​វគ្គ​ទី​ពីរ​នាទី​៥០​​ទើប​ខ្សែ​ការពារ Danilo រក​បាន​គ្រាប់​ទី​មួយ​ឲ្យ Juventus មុន​ពេល Gregoire Defrel របស់ Sassuolo ទាត់​បញ្ចូល​ទី​តាម​ស្មើ​នាទី​៥៨។ ការ​លេង​ត្រូវ​រង​ចាំ​ដល់​នាទី​៨២​ទើប Ramsey រក​គ្រាប់​នាំ​មុខ​ឲ្យ Juventus ជា​ថ្មី ខណៈ Ronaldo បន្ថែម​គ្រាប់​ចុងម៉ោង​នាទី​៩០+២ ទៅ​ហើយ។ ១​បន្ថែម​នេះ​ជួយ​ឲ្យ Ronaldo ឡើង​១៥​គ្រាប់…

Juventus ស្គាល់​ជាតិ​ចាញ់​ជា​លើក​ដំបូង​ក្នុង​លីគ ក្រោយ Fiorentina លត់ ៣-០

Juventus បាន​រង​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​ Serier A នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​ត្រូវ​ក្រុម​ភ្ញៀវ Fiorentina លត់ ៣-០ កាល​ពី​យប់​មិញ​សប្ដាហ៍​ទី​១៣។ ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​៣​នាទី Dusan Vlahovic រក​បាន​គ្រាប់​ដំបូង​ឲ្យ Fiorentina ដោយ​មាន​ការ​បញ្ជូន​ពី Frank Ribery។ ខ្សែ​បម្រើ​ប្រយុទ្ធ Juan Cuadrado ​​របស់ Juventusត្រូវ​អាជ្ញាកណ្ដាល​ឲ្យ​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន ក្រោយ​បង្ក​កំហុស​លើ​កីឡាករ Gaetano Castrovilli នាទី​១៨។

លីគ​កំពូល​នៅ​អឺរ៉ុប​លេង​បាន​ជាង​១០​សប្ដាហ៍ មាន​តែ​២​ក្លឹប​គត់​មិន​ទាន់​ចាញ់សោះ

ក្នុង​ចំណោមលីគ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​រួម​មាន Premier League, La Liga, Bundesliga, Serie A និង Ligue 1 គិត​ទល់​ពេល​នេះ​លេង​បាន​ជាង​១០​សប្ដាហ៍​ហើយ​សម្រាប់​រដូវ​កាល​ថ្មី​​ ប៉ុន្តែ​មាន​២​​ក្រុម​គត់​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់។ AC Milan និង Juventus គឺ​ជា​ក្រុម​មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​ បន្ទាប់​ពី​លេង​​បាន​១៣​ប្រកួត​​នៅ​លីគ Serie A។

Pirlo គ្រូ​ Juventus ថា​ Messi ដូច​មាន​បញ្ហា​ផ្លូវ​ចិត្ត​ម៉េច​ទេ

លោក​ Andrea Pirlo គ្រូ​បង្គោល​ក្លឹប​ Juventus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi ហាក់​បី​ជា​មាន​ជំងឺ​រោគ​ចិត្ត​ម៉េច​ទេ​។ លោក​ Pirlo បាន​និយាយ​ថា​៖” Messi កំពុង​តែ​នៅ​ក្នុង​ពេល​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ជីវិត​ មិន​មែន​នៅ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គេ​ឡើយ​ ព្រោះ​ថា​គេ​មាន​បញ្ហា​ជា​មួយ​ក្លឹប​រដូវកាល​កន្លង​ទៅ​នេះ​ រឿង​គេ​ចង់​លេង​នៅ​ហ្នឹង​ទៀត​ឬ​ក៏​យ៉ាង​ណា​ “។​

Ronaldo នឹង​ប៉ះ Messi ​នៅ​រាត្រី​នេះ ​ក្រោយ​ខាន​ជួប​គ្នា​២​ឆ្នាំ

ក្រុម FC Barcelona ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Juventus ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ UEFA Champions League ​។​ ​នៅ​រាត្រី​នេះ​ដែរ ​អ្នក​គាំទ្រ​ជា​ច្រើន​នឹង​បាន​ឃើញ​ការ​ប្រកួត​មួយ​ដែល​មាន Lionel Messi ​ចូល​លេង​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​តតាំង​ជាមួយ​ក្រុម​ភ្ញៀវ Juventus ​ដែល​មាន​វត្តមាន​កីឡាករ Cristiano Ronaldo ​ជាក់​ជា​មិន​ខាន។

ទោះ​បី​ជា​ជួយ​ក្រុម​ឲ្យ​ឡើង​វគ្គ​ ១៦ UCL គ្រូ​ Juve ប្រាប់​ថា Dybala លេង​អត់​សូវ​ល្អ​ទេ

គ្រូ​បង្គោល​ក្លឹប Juventus លោក Andrea Pirlo បាន​និយាយ​ក្រោយ​ការ​ប្រកួត​ទល់​នឹង​ក្លឹប​ហុងគ្រី Ferencvaros ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Paulo Dybala មាន​ទម្រង់​លេង​ដូច​ជា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ក្នុង​ប្រកួត​មួយ​នេះ។ Pirlo បាន​និយាយ​ថា៖ ” គេ​ [Dybala] លេង​ដូច​រាង​មិន​សូវ​ល្អ​ទេ។

Man Utd ចាប់អារម្មណ៍ Ronaldo ​ដើម្បី​នាំ​​មក Old Trafford ​វិញ​

ក្រុម​បិសាច​ក្រហម​ Manchester United ​កំពុង​ទាក់ទង​សួរ​នាំ​ភ្នាក់ងារ​ទីផ្សារ​របស់ Cristiano Ronaldo ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​លេង​នៅ Old Trafford ​វិញ។ ​Ronaldo ​ត្រូវ​កាសែត​នៅ​អ៊ីតាលី​អះអាង​ថា​ក្រុម Juventus ​ចង់​លក់​ចេញ​នៅ​រដូវ​កាល​ខាង​មុខ​នេះ ​ដើម្បី​យក​ប្រាក់​មក​ទប់​ជាមួយ​ការ​ចំណាយ​អំឡុង​ពេល​មេរោគ​កូវីដ​១៩​នេះ។

រាយ​បញ្ជី​ឈ្មោះ​កីឡាករ​របស់ Juventus ១០រូប​មាន​ថ្លៃ​ពល​កម្មវិធី​ខ្ពស់​ជាង​គេ

តាម​រយៈ​ប្រភព​មួយ​​បញ្ជាក់​ថា ក្លឹប​យក្ស​​នៅ​អ៊ីតាលី Juventus កំពុង​​ពិចារណា​លក់​​តារា​ឯក Cristiano Ronaldo ចេញ​នៅ​​រដូវ​ក្ដៅ​ក្រោយ។ ពី​ក្រោយ​មូលហេតុ​​នេះ

ដំណឹងល្ហៀកៗ Juventus ចង់​លក់​ Ronaldo ចេញ ព្រោះ​ពិបាក​ទប់ទល់​នឹង​ប្រាក់​ឈ្នួល

Juventus កំពុង​តែ​ស្វែង​រក​លទ្ធភាព​​លក់ Cristiano Ronaldo​ នៅ​រដូវ​ក្ដៅ​ក្រោយ បន្ទាប់​ពី​​ក្លឹប​​ជួប​រងការ​ប៉ះ​ទង្គិច​ដោយ​សារ​វីរុស​កូរ៉ូណា។ កីឡាករ​វ័យ​៣៥​ឆ្នាំ​ដែល​ចូលរួម​ជាមួយ Juventus ​ផ្ទេរ​ពី​ក្លឹប Real Madrid ក្នុង​ឆ្នាំ​២០១៨ ទទួល​បាន​​ថ្លៃ​ពលកម្ម​២៨​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​នៅ​ទីក្រុង​ Turin។

លោក Marchisio នឹងនិយាយរឿងថ្លៃឈ្នួល Juventus ដើម្បីចុះហត្ថលេខាលើ Chiesa ពី Fiorentina

អតីតខ្សែបម្រើរបស់ក្រុម Bianconeri បានចោទសួរអំពីការសម្រេចចិត្តរបស់ក្លិបក្នុងការវិនិយោគយ៉ាងខ្លាំងទៅលើការទិញកីឡាករម្នាក់ដែលទើបតែគេចផុតពីការកាត់ចោលនៅឆ្នាំ ២០១៩-២០ ។ តាមការដឹងពីកីឡា Marchisio បានឱ្យដឹងថាក្លឹប Juventus បានបង់ប្រាក់លើសដើម្បីចុះហត្ថលេខាលើ Federico Chiesa ពី Fiorentina ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះបើយោងតាម សំដីរបស់ Claudio Marchisio។ Juve បានបង់ប្រាក់ឱ្យ Fiorentina នូវនៅប្រាក់ដំបូងចំនួន ១០ លានផោន (៩ លានដុល្លារ / ១២ លានដុល្លារអាមេរិក) សំរាប់ Chiesa នៅថ្ងៃទី ៥ ខែតុលាជាមួយនឹងជំរើសក្នុងការទិញក្នុងតំលៃ ៤០ លានផោន (៣៦ លានផោន /…

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។