ប្រធាន​ក្រុម Man Utd រំពឹង​ថា​ នឹង​ឈ្នះ​ពាន​ខារ៉ាបាវ ក្នុង​រដូវកាល​នេះ

ខ្សែការពារ​ក្លឹប​ Manchester United កីឡាករ​ Harry Maguire បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​គេ​នឹង​អាច​ឈ្នះ​ពាន​ Carabao Cup ហើយ​ក្នុង​រដូវកាល​នេះ​។ Harry បាន​និយាយ​ថា​៖” ពួក​យើង​នឹង​អាច​ឈ្នះ​ពាន​មួយ​ហ្នឹង​។ ការ​ប្រកួត​ធំៗ​អញ្ចឹង​សំខាន់​ណាស់។​យើង​គួរ​តែ​ចាប់​ផ្ដើម​លើក​ពាន​មួយ​នេះ​ហើយ​ “។

ដល់កហេីយ ​Arsenal ​ពេល​នេះ នៅ​លើ​តំបន់​កាត់​ចោល​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ

​ក្រុម​កាំភ្លើង​ធំ Arsenal ​លេង​ចាញ់​ក្រុម Everton ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ។ ​បរាជ័យ​មួយ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​កាំភ្លើង​ធំ​កាន់​តែ​យ៉ាប់​ទៅ​ហើយ​ក្នុង​ការ​ស្វែង​រក​ពិន្ទុ​ឬ​ឈាន​ចូល​ក្នុង​តំបន់ Top4 ​វិញ​នោះ។

គ្រូ Everton ឈ្នះ​ពាន​គ្រូ​ឆ្នើម​ PL ប្រចាំ​ខែ​កញ្ញា

លោក​ Carlo Ancelotti អ្នក​ចាត់​ការ​ក្លឹប​ Everton បាន​ឈ្នះ​ពាន​គ្រូ​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​ ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ Premier League។​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ លោក​ Ancelotti បាន​ដឹក​នាំ​ក្លឹប​ឲ្យ​ឈ្នះ​ ៦​ប្រកួត​ជាប់​ៗ​គ្នា​។​​

រាសីឡេីង! Dominic កំពុង​តែ​ឡើង​ជើង​នៅ Everton ពេល​នេះ​ជាប់​ជា​កីឡាករ​ឆ្នើម​ PLប្រចាំ​ខែ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​លេង​ឲ្យ​ក្លឹប Everton កីឡាករ Dominic Calvert-Lewin ត្រូវ​បាន​គេ​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ Premier League។​​ នៅ​ក្នុង​ខែ​កញ្ញា កីឡាករ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​មួយ​នេះ​ជួយ​ឲ្យ Everton ឈ្នះ​ទាំង​ ៣ប្រកួត ហើយ​រក​បាន ៥គ្រាប់ ហើយ​ជាពិសេស​រក​បាន Hat-Trick បាន​មួយ​ទៀត​ផង​គឺ​ពេល​ប៉ះ​នឹង West Brom។

អេមហួស! Son និង Dominic កំពុង​​ឈរ​លេខ​១​ក្នុង​តារាង Top Scorer នៅ PL

ខ្សែ​ប្រយុទ្ធ​ Son Heung-Min និង Dominic Calvert-Lewin កំពុង​តែ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Premier League ដែល​មាន​៦​គ្រាប់​ដូច​គ្នា។​​​ Son ខ្សែ​ប្រយុទ្ធ​របស់ Spurs នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ដដែល​ក្នុង​រដូវ​កាល​ថ្មី​២០២០-២១។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។