ខប់ៗ! Haaland មក​លេង​នៅ​អាល្លឺម៉ង់​ជាង​មួយ​ឆ្នាំ ពេល​នេះ​ក្លាយ​ជា​កីឡាករថ្លៃ​ជាង​គេ​ក្នុង​លីក

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Borussia Dortmund កីឡាករ​ Erling Haaland បាន​ឡើង​តម្លៃ​ខ្លួន​រហូត​ទៅ​ដល់​ជាង​ ១២០​លាន​ដុល្លារ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Transfermarket។ កាល​ពី​ដើម​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ Dortmund បាន​ទិញ​យក​កីឡាករ​ខាង​លើ​ពី​ RB Salzburg ជាង​ ២៣​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

Haland រកបាន Hat Tirck ឲ្យ​ជម្រើស​ជាតិ​ឈុត​ធំ​ ដែរ​វ័យតិចជាង​កីឡាករ​ល្បីៗ​ជាច្រើនទៀត

ខ្សែ​ប្រយុទ្ធ​ន័រវែស​ Erling Haland ជា​កីឡាករ​ដែររកបាន Hat Trick ក្នុងការ​ប្រកួត​ជម្រើស​ជាតិ​ឈុត​ធំ​ នៅ​វ័យ​តិចជាង​កីឡាករល្បីៗជាច្រើន។​ កីឡាករ​រូប​នេះ​ទទួល​បាន​នៅ​ដើម​វ័យ​ទើប​តែ​ ២០​ឆ្នាំ​ ខណៈ​ដែល​កីឡាករ​ដទៃ​ទៀត​ដូច​ជា​ Neymar ទទួល​បាន​នៅ​វ័យ​ជិត​ចូល​ ២១​ឆ្នាំ​ ឯ​ Messi នៅ​វ័យ​ជិត ២៥​ឆ្នាំ​ និង​ Ronaldo នៅ​​វ័យ​ជិត ២៩ឯ​ណោះ​។​

Haland នឹង​គ្មាន​មុខ​ ក្នុង​ការ​ប្រកួត​ EURO នៅ​ឆ្នាំ​ក្រោយ​នេះ​ទេ

ខ្សែ​ប្រយុទ្ធ​ន័រវែស​ Erling Haland នឹង​គ្មាន​មុខ​ចូល​រួម​ការ​ប្រកួត​ UEFA Euro នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ​។ ការ​មិន​បាន​ចូល​រួម​ប្រកួត​ធំ​មួយ​នេះ​ គឺ​ដោយ​សារ​តែ​​ក្រុម​របស់​ខ្លួន​ចាញ់​នឹង​​ក្រុម​ជម្រើសជាតិ​ស៊ែប​ ក្នុង​វគ្គ​ជម្រុះ​នៅ​ថ្ងៃ​នេះ​ក្នុង​លទ្ធ​ផល​ ១-២។ ក្រុម​ Haland បាន​ចាញ់​ក្រោម​ស្នាដៃ​របស់​ខ្សែ​បម្រើ​ Sergej Milinkovic Savic មក​ពី​ក្រុម​ស៊ែប​ ដែល​បាន​ស៊ុត​ចូល​ ២​គ្រាប់​ ដោយ​គ្រាប់​ទី​១ នៅ​នាទី​ទី​ ៨១ និង​គ្រាប់​ទី​២ នៅ​ម៉ោង​បន្ថែម​ក្នុង​នាទី​ទី​ ១០២ ខណៈ​ក្រុម​របស់​ខ្លួន​ស៊ុត​ចូល​បាន​ត្រឹម​មួយ​គ្រាប់​ក្នុង​នាទី​ទី​ ៨៨ ដោយ​ខ្សែ​បម្រើ​ Mathias Normann។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​ UEFA Euro នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី១១ ខែ​មិថុនា​ រហូត​ដល់​ ថ្ងៃ​ទី​១១…

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។