England ​ធ្លាក់​ចេញ​ពី Nations League ​ក្រោយ​ Belgium លត់ ​២-០ យប់មិញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Nations League ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ចាញ់​ក្រុម​បែលហ្សិក​ក្នុង​លទ្ធផល ២-០។ ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម​ម្ចាស់​ផ្ទះ​បែលហ្សិក​បាន​នាំ​មុខ​មុន​២​គ្រាប់​តាំង​ពី​តង់​ទី​១ ​ដោយ Tielemans ​ក្នុង​នាទី​ទី ១០ ​មុន​ពេល Merten ​រក​បាន​គ្រាប់​ទី​២​នៅ​នាទី​២៣។

Marcus Rashford ត្រូវ​បាន​គេ​ដកឈ្មេាះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ England

ខ្សែ​ប្រយុទ្ធ​ក្លឹប Manchester United កីឡាករ​ Marcus Rashford ត្រូវ​បាន​ដក​ចេញ​ពី​សមាជិក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ដោយសារ​តែ​រឿង​របួស​។ កីឡាករ​រូប​នេះ​ត្រូវ​បាន​កោះហៅ​ទៅ​ចូល​រួម​ក្នុង​ក្រុមជម្រើសជាតិ សម្រាប់​ប្រកួត​អន្តរជាតិ​ចុង​ក្រោយ​ក្នុង​ឆ្នាំ២០២០​នេះ។

អង់គ្លេស ​ភ្លាត់​ចាញ់ ដាណឺម៉ាក ​១-០ ​ក្នុង​ពាន Nations League

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​លេង​ចាញ់​ក្រុម​ដាណឺម៉ាក ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​កាល​ពី​យប់មិញ​នេះ​។ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​ដែល​ទើប​យក​ឈ្នះ​លើ​ក្រុម​បែលហ្សិក​បាន​នោះ បែរ​ជា​មក​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ដាណឺម៉ាក​ទៅ​វិញ។ ​Maguire ​បាន​ទទួល​កាត​ក្រហម​នៅ​នាទី​៣១​ក្នុង​ការ​ប្រកួត​នេះ ​ដែល​ធ្វើ​ឱ្យ​ដាណឺម៉ាក​មាន​ឱកាស​តែ​ម្ដង។ Eriksen ​ជា​អ្នក​រក​បាន​១​គ្រាប់​ឱ្យ​ដាណឺម៉ាក​ដោយ​បាល់​ប៉េណាល់​ទី​នៅ​នាទី​៣៥ ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ផង​ដែរ។ ​បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​អង់គ្លេស​ធ្លាក់​ដល់​លេខ​៣​ឯ​ណោះ​ក្នុង Group ​នៃ​ពាន​រង្វាន់ UEFA Nations League ​ដោយ​៤​ប្រកួត​មាន​៧​ពិន្ទុ ​ស្មើ​ជាមួយ​ដាណឺម៉ាក​ដែរ ប៉ុន្តែ​មាន​គ្រាប់​ស៊ុត​ចំណេញ​តិច​ជាង។ ​ក្រុម​លេខ​១ ​បាន​ទៅ​លើ​បែលហ្សិក​វិញ ​ដែល​មាន​៩​ពិន្ទុ​ឆ្លង​កាត់​៤​ប្រកួត​ដែរ៕

អបអរសាទរ!​ដល់ Rashford ដែរត្រូវ​បាន​មហាក្សត្រី​ Elizabeth II ប្រទាន​មេដាយ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស Marcus Rashford ត្រូវ​បាន​ព្រះ​មហាក្សត្រី​នៃ​ចក្រភពអង់គ្លេស Elizabeth II ប្រទាន​មេដាយ​ចក្រភពអង់គ្លេស​ ដែល​ជា​មេដាយ​ជាន់ខ្ពស់​ថ្នាក់​ទី៥ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​រូប​នេះ​ក្នុង​យុទ្ធនាការ​ផ្ដល់​អាហារ​ដល់​ក្មេង​ៗ​ងាយ​រង​គ្រោះ។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។