Cavani អាច​នឹង​មិន​បាន​លេង​​ ៣​ប្រកួត​ ដោយ​សារ​តែ​បង្ហោះ​សារ​មួយ​នេះ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Edinson Cavani អាច​នឹង​ទទួល​ពិន័យ​ពី​ FA បន្ទាប់​ពី​បាន​បង្ហោះ​សារ​​មាន​លក្ខណៈ​រើស​ពូជសាសន៍​ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ បន្ទាប់​ពី​ប្រកួត​ឈ្នះ​នឹង​ Southampton ក្នុង​លទ្ធផល​ ៣-២។

Ole ​ថា Cavani ​ជា​ខ្សែ​ប្រយុទ្ធ​IQខ្ពស់ យល់ពីការប្រកួតច្បាស់

ក្រុម​បិសាច​ក្រហម Manchester United ​បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ Southampton ​វិញ ​ក្នុង​លទ្ធផល ៣-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យ​ប់មិញ​នេះ​។

PSG ​ស្ដាយ​ក្រោយ ​ដែល​ឱ្យ Silva ​និង Cavani ​ចាកចេញនៅរដូវកាលមុន

លោក Leonardo ​ថ្នាក់​ដឹក​នាំ​ក្រុម PSG ​បាន​និយាយ​ថា​ក្លឹប​ក៏​មាន​ការ​ស្ដាយ​ក្រោយ​ដែរ ដែល​បាន​ឱ្យ​កីឡាករ​សំខាន់​២​នាក់ Thiago Silva ​និង​ Edinson Cavani ​ចាកចេញ​ពី​ក្រុម​កាល​ពី​រដូវ​កាល​មុន​នេះ​។

Mbappe បោះ​ពាក្យ​ថា​ សារ៉េកេាះថ្លេីម Man Utd និង Cavani ឲ្យ​បាន

ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​ព្រមាន​ Manchester United ថា គេ​នឹង​មិន​ឈរ​ស្ងៀម​​ឡើយ​ពេល​​ដែល​អតីត​មិត្ត​រួម​ក្រុម Edinson Cavani ត្រឡប់​មក​ប៉ះ Paris Saint-Germain។ កីឡាករ​ចំណូល​ថ្មី Cavani វ័យ​៣៣​ឆ្នាំ​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ Man Utd ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ត្រៀម​ខ្លួន​លេង​ Champions League ទល់​នឹង​ក្រុម​ចាស់ PSG នៅ​យប់​ថ្ងៃ​អង្គារ​ស្អែក។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។