Ronaldo ឡើង​១៥​គ្រាប់ បន្ត​ឈរ​ជា​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​លីគ

Cristiano Ronaldo និង Aaron Ramsey រក​បាន​​ម្នាក់​មួយ​គ្រាប់​នៅ​ចុង​ម៉ោង​ជួយ Juventus យក​ឈ្នះ Sassuolo ៣-១ ក្នុង​ពាន​រង្វាន់​ Serie A។ ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​មិន​មាន​គ្រាប់​បាល់​ឡើយ​សម្រាប់​វគ្គ​ទី​មួយ។ ​ឈាន​ដល់​វគ្គ​ទី​ពីរ​នាទី​៥០​​ទើប​ខ្សែ​ការពារ Danilo រក​បាន​គ្រាប់​ទី​មួយ​ឲ្យ Juventus មុន​ពេល Gregoire Defrel របស់ Sassuolo ទាត់​បញ្ចូល​ទី​តាម​ស្មើ​នាទី​៥៨។ ការ​លេង​ត្រូវ​រង​ចាំ​ដល់​នាទី​៨២​ទើប Ramsey រក​គ្រាប់​នាំ​មុខ​ឲ្យ Juventus ជា​ថ្មី ខណៈ Ronaldo បន្ថែម​គ្រាប់​ចុងម៉ោង​នាទី​៩០+២ ទៅ​ហើយ។ ១​បន្ថែម​នេះ​ជួយ​ឲ្យ Ronaldo ឡើង​១៥​គ្រាប់…

Ronaldo នៅ​តែ​ចង់​លេង​ត​ទៀត ទោះ​វ័យ​កាន់​តែ​ជ្រេ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Cristiano Ronaldo បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ទោះ​អាយុ​កាន់​តែ​ច្រើន​ក្ដី​ តែ​គេ​នៅ​ចង់​បន្ត​លេង​ជា​ច្រើន​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត​។ Ronaldo បាន​និយាយ​ថា​៖” រឿង​អាយុ​ខ្ញុំ​កាន់​តែ​ច្រើន​មិន​សំខាន់​ទេ​។ អ្វី​ដែល​សំខាន់​នោះ​គឺ​ ចិត្ត​ខ្ញុំ​ ដែល​នៅ​តែ​ចង់​បន្ត​ទៀត​ “។

តើ CR7,MessiនិងLewandowskiបោះឆ្នោត​ឲ្យ​នរណា​សម្រាប់​ពាន​កីឡាករ​ឆ្នើម?

Robert Lewandowski របស់​ក្លឹប Bayern Munich បាន​​ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​បោះឆ្នោត​លើ Cristiano Ronaldo និង Lionel Messi។ ប្រធាន​ក្រុម​និង​គ្រូ​ជម្រើសជាតិ​​​នៃ​ប្រទេស​ទាំង​អស់​ដែល​​ស្ថិត​ក្រោម​ដំបូល​របស់ FIFA គឺ​មាន​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​រក​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ក្នុង​កម្មវិធី Best Fifa Football Awards 2020។

ឆ្មក់ៗ Cristiano Ronaldo ឡើង​ Top Scorer នៅ Serie A បាត់

២​គ្រាប់​បន្ថែម​នេះ ធ្វើ​ឲ្យ Ronaldo ​ឡើង​ដល់​១០​គ្រាប់​ក្នុង​រដូវ​កាល​នេះ ស្មើ​គ្នា​ជាមួយ Zlatan Ibrahimovic ឈរ​​កំពូល​តារាង​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Serie A ជាមួយ​គ្នា។ Romelu Lukaku ​របស់ Inter Milanស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​កំពុង​តាម​ពី​ក្រោយ​មាន​៩​គ្រាប់។

Ronaldo នឹង​ប៉ះ Messi ​នៅ​រាត្រី​នេះ ​ក្រោយ​ខាន​ជួប​គ្នា​២​ឆ្នាំ

ក្រុម FC Barcelona ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Juventus ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ UEFA Champions League ​។​ ​នៅ​រាត្រី​នេះ​ដែរ ​អ្នក​គាំទ្រ​ជា​ច្រើន​នឹង​បាន​ឃើញ​ការ​ប្រកួត​មួយ​ដែល​មាន Lionel Messi ​ចូល​លេង​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​តតាំង​ជាមួយ​ក្រុម​ភ្ញៀវ Juventus ​ដែល​មាន​វត្តមាន​កីឡាករ Cristiano Ronaldo ​ជាក់​ជា​មិន​ខាន។

Ronaldo មាន​ឈ្មោះ​​១៧​ឆ្នាំ​ជាប់​គ្នា​ក្នុង​បេក្ខភាព​ប្រជែង “Men’s Team of the Year”

UEFA បាន​ប្រកាស​​ឈ្មោះ​បេក្ខភាព​​ប្រជែង​​ជម្រើស​១១​នាក់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ (“Men’s Team of the Year”) សម្រាប់​ឆ្នាំ​២០២០ ក្នុង​នោះ Cristiano Ronaldo មាន​ឈ្មោះ​​ក្នុង​បញ្ជី​ចុងក្រោយ​១៧​ឆ្នាំ​ជាប់​គ្នា។

Team Ronaldo វាយ​បក​ស៊ី​ Team Modric ជក់​ចិត្ត​លទ្ធផល​ ៣-២

ខ្សែ​ការពារ​របស់​ក្លឹប​ Manchester City កីឡាករ Ruben Dias អាច​ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ​ព័រទុយហ្គាល់ យក​ឈ្នះ​ក្រូអាត ៣-២ ក្នុង​ពាន​រង្វាន់ Nations League។

គ្រូ Portugal ​ថា Ronaldo ​មិន​បាច់​លេង​ទល់​ក្រុម​ខ្សោយ ​ដើម្បី​បំបែក​កំណត់ត្រា​នេាះទេ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នៅ​សល់​តែ​៧​គ្រាប់​ទៀត​ប៉ុណ្ណោះ​នឹង​អាច​បំបែក​កំណត់ត្រា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ហើយ។ ​ដោយ​ប្រកួត​ទល់​ក្រុម​អង់ដូរ៉ា​កន្លង​ទៅ ​គឺ Ronaldo ​ចូល​លេង​នៅ​តង់​ទី​២ ​និង​រក​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ។

Man Utd ចាប់អារម្មណ៍ Ronaldo ​ដើម្បី​នាំ​​មក Old Trafford ​វិញ​

ក្រុម​បិសាច​ក្រហម​ Manchester United ​កំពុង​ទាក់ទង​សួរ​នាំ​ភ្នាក់ងារ​ទីផ្សារ​របស់ Cristiano Ronaldo ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​លេង​នៅ Old Trafford ​វិញ។ ​Ronaldo ​ត្រូវ​កាសែត​នៅ​អ៊ីតាលី​អះអាង​ថា​ក្រុម Juventus ​ចង់​លក់​ចេញ​នៅ​រដូវ​កាល​ខាង​មុខ​នេះ ​ដើម្បី​យក​ប្រាក់​មក​ទប់​ជាមួយ​ការ​ចំណាយ​អំឡុង​ពេល​មេរោគ​កូវីដ​១៩​នេះ។

Ronaldo ធ្លាប់​លក់​ស្បែក​ជើង​មាស​និង​ពាន Ballon d’Or យក​លុយ​សង់​សាលាជូនក្មេងៗក្រីក្រ

Cristiano Ronaldo ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​​ជោគជ័យ​ម្នាក់​ក្នុង​បាល់ទាត់។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​​មាន​​ថ្លៃ​ពលកម្ម​៥០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​នៅ​ក្លឹប​ Juventus។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។