Cavani ​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​ឱ្យ Man Utd ​ប៉ះ Chelsea ​នៅ​រាត្រី​នេះ

​ខ្សែ​ប្រយុទ្ធ Edinson Cavani ​នឹង​អាច​ចូល​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​បាន​នៅ​រាត្រី​នេះ ​ប៉ះ​ជាមួយ​ក្រុម Chelsea ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ole ​។ ​កីឡាករ​អ៊ុយរុយហ្គាយ​ខាង​លើ​នេះ ​ត្រូវ​បាន​ក្រុម Man Utd ​នាំ​មក​រួម​ក្រុម​ជា​យូរ​មក​ហើយ​ដែរ ប៉ុន្តែ​បើ​តាម​ច្បាប់​ក្នុង​សម័យ​កូវីដ​១៩​នេះ ​រូបគេ​ត្រូវ​នៅ​ដោយ​ឡែក​១៤​ថ្ងៃ​សិន មុន​ពេល​អាច​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​បាន​។ ​ក្រោយ​ពី​ហាត់​មួយ​រយៈ​មក​នេះ ​លោក Ole ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ​រូប​នេះ ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ចូល​លេង។ ​ដោយ​ប្រកួត​ដំបូង​របស់​គេ អាច​ប៉ះ​ជាមួយ​ក្រុម Chelsea ​នេះ​ហើយ។ ​សូម​បញ្ជាក់​ថា​ម្ចាស់​ផ្ទះ Man Utd ​តាំង​ពី​ចាញ់​ក្រុម Spurs ​ដល់​ទៅ ៦-១ ​មក ​ពួកគេ​លេង​ល្អ​ឡើង​វិញ​ហើយ។…

Herrera ទម្លាយ​ប្រាប់ថា Cavani សួរ​យោបល់​ មុន​ពេល​មក Man United

ខ្សែ​បម្រើ​អេស្ប៉ាញ​កីឡាករ Ander Herrera បាន​និយាយ​ប្រាប់​សារព័ត៌មាន Cadena Ser កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Edison Cavani បាន​សាកសួរ​នាំជាយោបល់​ខ្លួន​បន្តិច​ដែរ មុន​ពេល​មក​លេង​នៅ​ក្លឹប​ Manchester United។​

ចុង​ម៉ោង Man Utd ​ដើរ​រើស​បាន​កីឡាករ​៣​នាក់​មក​ពង្រឹង​ក្រុម​

ក្រុម Manchester United ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដោះដូរ​កីឡាករ ពួកគេ​បាន​នាំ​យក​កីឡាករ​៣​នាក់​ដែរ​មក​រួម​ក្រុម​គឺ Edinson Cavani , Facundo Pellistri ​និង Alex Telles។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។