Real Madrid ​ទិញ​បាន David Alaba ឆ្នើម​ម្នាក់​ពី Bayern Munich ​ហើយ​

​ប្រភព​នៅ​អេស្ប៉ាញ ​បាន​ប្រកាស​ថា​ក្រុម Real Madrid ​ទិញ​បាន​កីឡាករ David Alaba ​ពី​ក្រុម Bayern Munich ​ហើយ ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ Alaba ​នឹង​ត្រូវ​លេង​ឱ្យ​ក្រុម​យក្ស​អាល្លឺម៉ង់​រហូត​ដល់​កុងត្រា​របស់​គេ​អស់​នៅ​ចប់​រដូវ​កាល​នេះ។ បន្ទាប់​មក​ទៀត​ទើប​អាច​ផ្ទេរ​មក​លេង​នៅ​ក្រុម​អធិរាជ​ស​បាន។ ​ខ្សែ​ការពារ​រូប​នេះ​បាន​យល់​ព្រម​កុងត្រា​ជាមួយ Real Madrid ​៤​ឆ្នាំ ​និង​ទទួល​បាន​តម្លៃ​ពលកម្ម​១១​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ផង​ដែរ។

Lewandowski៖ Klopp ជា​គ្រូ​អាក្រក់​សម្រាប់​ខ្ញុំ​ កាល​ពី​នៅ​ Dortmund

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Bayern Munich កីឡាករ​ Robert Lewandowski បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ Jurgen Klopp ជា​គ្រូ​ដ៏​អាក្រក់​បំផុត​ចំពោះ​គេ​ កាល​ពី​នៅ​​ Borussia Dortmund ។ Lewandowski បាន​និយាយ​ថា​៖” និយាយ​ទៅ​នៅ​ពេល​ដែល​អ្នក​កំពុង​ហ្វឹកហាត់​អី​ហ្នឹង​ យើង​ចាំ​ជាង​គេគឺ​គ្រូ​ណា​ ដែល​បង្ហាត់​យើង​តឹងតែង​ជា​ទី​បំផុត​ ចំពោះ​លោក​ Klopp គឺ​អញ្ចឹង​។ នៅ​ពេល​ខ្ញុំ​នៅ​លេង​ឲ្យ​ Dortmund ហ្នឹង​គឺ​គាត់​បង្ហាត់​កីឡាករ​ឲ្យ​លេង​ដល់​កម្រិត​ A+ អី​ណោះ​។

Lewandowski ​បង្ហេីបថាខ្លួនចង់​ឈ្នះ Champions League ​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ​

​ខ្សែ​ប្រយុទ្ធ ​Robert Lewandowski ​ចង់​ឈ្នះ​ពាន​រង្វាន់​ UEFA Champions League ​ទៀត ​នា​រដូវ​កាល​នេះ ​បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​កន្លង​មក។ ​ក្រុម Bayern Munich ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​ខាង​លើ​នេះ។ ​

Real Madrid ​កំពុង​ចង់បាន Alaba ​ពី​ក្រុម Bayern Munich

​ក្រុម​យក្ស Real Madrid ​កំពុង​តាម​ទិញ​យក​ខ្សែ​ការពារ David Alaba ​ពី​ក្រុម Bayern Munich ​មក​នៅ​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​រូបគេ​នឹង​អស់​កុងត្រា​នៅ​ឆ្នាំ​ក្រោយ។ ​ក្រុម Bayern Munich ​បាន​ព្យាយាម​និយាយ​បន្ដ​កុងត្រា​ឱ្យ Alaba ​ទៀត​ដែរ តែ​មិន​អាច​សម្រេច​ជា​រូបរាង​ឡើយ។

ញាក់សាច់ ​Bayern Munich​ លត់ ​ AT Madrid ​៤-០

​​ក្រុម​យក្ស Bayern Munich ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ដដែល ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ​៤-០ ​នៅ​យប់មិញ​នេះ ​ពាន​រង្វាន់ UEFA Champions League ។​ សម្រាប់​ការ​ប្រកួត​មួយ​នេះ Bayern Munich ​លេង​នៅ​ក្នុង​ដី​ខ្លួន​ឯង​ផង ពិត​ជា​បង្ហាញ​ទម្រង់​លេង​អស្ចារ្យ​មែនទែន។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។