ខ្សែការពារ Kieran Trippier ត្រូវជាប់ពិន័យ១០សប្ដាហ៍ ក្រោយពីសហព័ន្ធបាល់ទាត់អង់គ្លេសរកឃើញថាកីឡាកររូបនេះធ្លាប់ភ្នាល់ល្បែងស៊ីសង។
ពិន័យនេះនឹងធ្វើឱ្យកីឡាករវ័យ៣០ឆ្នាំមិនអាចចូលលេងជួយក្រុម AT Madrid រហូតដល់ខែកុម្ភៈឆ្នាំ២០២១ឯណោះ ពោលគឺជាការខាតបង់យ៉ាងខ្លាំងសម្រាប់ក្រុមរបស់លោក Simeone នាពេលនេះ។ ខណៈដែល១០សប្ដាហ៍នេះ គឺមានរហូតដល់១៣ប្រកួតដែលកើតឡើងនៅ La Liga , Copa del Rey និង UEFA Champions League ។
