Aston Villa ​ត្រូវ​ប្រើ​យុវជន​សុទ្ធ ​ប៉ះ Liverpool ​រាត្រី​នេះ​

​ក្រុម Aston Villa ​នឹង​ត្រូវ​ប្រើ​ប្រាស់​យុវជន​សុទ្ធ​តែ​ម្ដង ដើម្បី​លេង​ជាមួយ​ក្រុម Liverpool ​នៅ​រាត្រី​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​វេលា​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ។ ​Aston ​សមាជិក​ឈុត​ធំ​ជា​ច្រើន​នាក់​រក​ឃើញ​ថា​ឆ្លង​មេរោគ​កូវីដ​១៩ ​ដូច្នេះ​ហើយ​សមាជិក​ទាំង​អស់​ត្រូវ​នៅ​ដោយ​ឡែក​ដើម្បី​តាមដាន​សុខភាព​សិន ​មិន​អាច​ចូល​ប្រកួត​បាន​ទេ។

Klopp ​ថា Premier League ដូចកំប្លែងៗ ​ចាញ់ Aston ​៧-២ ​មក​ឈ្នះ Crystal ​៧-០​

ក្រុម​ហង្ស​ក្រហម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ​៧-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។​ ជ័យជម្នះ​នេះ គឺ​ជា​ជ័យ​ជម្នះ​ធំ​បំផុត​មួយ​នៅ​ពាន​រង្វាន់ Premier League ​របស់ Liverpool ​ហើយ​វា​ក៏​ជា​លើក​ដំបូង​មួយ​សម្រាប់​ក្លឹប​នេះ​ដែល​អាច​ឈ្នះ​ការ​ប្រកួត​ក្រៅ​ដី​ដល់​ទៅ​ ៧-០ ​ផង​ដែរ។ ​យ៉ាង​ណា​មិញ ​លទ្ធផល​នេះ​មិន​បាន​ធ្វើ​ឱ្យ​លោក Klopp ​ស្ញប់ស្ញែង​អ្វី​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​លោក​បែរ​ជា​យល់​ថា​ការ​ប្រកួត​នៅ Premier League ​រដូវ​កាល​នេះ​ហាក់​ដូចជា​កំប្លែង​ខ្លាំង​មែនទែន។

អត់មាត់​ៗ West Ham United ហក់​ឡើង​លេខ​៥​នៅ​តារាង​ពិន្ទុ Premier League បាត់

ក្លឹប West Ham United បាន​រំកិល​ឡើង​ដល់​ចំណាត់​ថ្នាក់​ទី​៥​នៃ​តារាង​ពិន្ទុ Premier League ហើយ បន្ទាប់​ពី​យក​ឈ្នះ Aston Villa ២-១ កាល​ពី​យប់​មិញ​ក្នុង​ផ្ទះ​ខ្លួន​ឯង។

មានតែ​ Aston Villa មួយ​គត់ដែលឈ្នះ​គ្រប់​ប្រកួតនៅ EPL ​រដូវ​កាល​នេះ​

​ក្រុម Aston Villa ​​បាន​យក​ជ័យជម្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ​១-០ ​កាល​ពី​​យប់មិញ​នេះ​ទៀត ​ដើម្បី​បន្ដ​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន។ ​ប៉ះ​ជាមួយ Leicester City ​ក្រុម Aston ​នៅ​តែ​បន្ដ​លេង​បាន​យ៉ាង​ល្អ​ដដែល។ ​ការ​ប្រកួត​មួយ​នេះ ​ឱកាស​មាន​ទៅ​មាន​មក ​ហើយ​ក្រុម Leicester City ​ព្យាយាម​សម្រុក​មែនទែន ដើម្បី​ស្វែង​រក​គ្រាប់​បាល់។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។