ត្បិត​ចាក​ចេញ តែ​សារ​មួយ​ឃ្លា​របស់ Ozil ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Arsenal នឹករលឹក

Mesut Ozil បាន​ផ្ញើ​សារ​គាំទ្រ​មួយ​ទៅ​កាន់​ Arsenal ក្នុង​ជំនួប​ប្រកួត​ជាមួយ Newcastle កាល​ពី​យប់​មិញ ត្បិត​តែ​គេ​បាន​ចាកចេញ​ពី​ក្លឹប​ក្ដី។ Ozil វ័យ​៣២​ឆ្នាំ​ ត្រូវ​បាន​ Arsenal បញ្ចប់​កុងត្រា​ដែល​នៅ​សល់​៦​ខែ​កាល​ពី​ពេល​ថ្មី​ៗ ដើម្បី​ឲ្យ​គេ​មាន​ឱកាស​ទៅ​រក​ក្លឹប​ថ្មី។

Arsenal ​បញ្ចប់​កំណត់ត្រា​ឈ្នះ​រហូត​របស់​ខ្លួន ​ត្រឹម​យប់មិញ​នេះ​ហើយ​

ក្រុម​កាំភ្លើង​ធំ Arsenal ​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នោះ ​បែរ​ជា​មិន​អាច​ធ្វើ​អ្វី​ក្រុម Crystal Palace ​បាន​ឡើយ ពោល​គឺ​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​គ្នា​ ០-០ ​ប៉ុណ្ណោះ។ ​ក្រុម​របស់​លោក​ Arteta ​៣​ប្រកួត​​ចុង​ក្រោយ​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស ​នេះ​ឈ្នះ​ទាំង​បី​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​សមាជិក​ក្រុម​ម្នាក់​ៗ​មាន​ទំនុក​ចិត្ត​ណាស់។

លីគ​បាល់ទាត់​២​ដែល Ozil ចង់​ទៅ​លេង​​ ប្រសិន​បើ​មាន​ជម្រើស​ចាកចេញ​ពី Arsenal

Mesut Ozil បាន​និយាយ​ថា គេ​គ្មាន​ចេតនា​ចង់​ព្យួរ​ស្បែកជើង​ឡើយ ពេល​ដែល​ចាកចេញ​ពី Arsenal ដោយ​មាន​បំណង​​ចង់​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Fenerbahce ឬ Major League Soccer។ ​អតីត​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​កំពុង​តែ​ជួប​រឿង​ពិបាក​ជាមួយ​អាជីព​របស់​គេ​នៅ Arsenal។

Arteta៖ Arsenal ពេល​នេះ​កំពុង​ត្រូវ​ការ​ អ្នក​ចាំទី

លោក​ Mikel Arteta អ្នក​ចាត់​ការ​ក្លឹប​ Arsenal បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​កំពុង​តែ​ត្រូវ​ការ​ អ្នក​ចាំ​ទី​បន្ថែម​នៅ​ក្នុង​ពេល​នេះ​។ លោក​ Arteta បាន​និយាយ​ថា​៖” កាល​ពី​រដូវកាល​ទិញ​ដូរ​កីឡាករ​លើក​មុន​ ក្លឹប​បាន​បាន​វាយ​តម្លៃ​ខុស​ ទៅ​លើ​ប្រភេទ​កីឡាករ​ ដែល​យើង​ចាំ​បាច់​ត្រូវការ​ ដល់​ពេល​គេ​ជិត​បិទ​ទៅ​ហើយ​ ទើប​ទៅ​ទាក់ទង​ចង់​បាន​កីឡាករ​ ដែល​យើង​ចង់​បាន​ “។

កីឡាករ Chelsea ​ខ្ជិល​លេង ទើប​បណ្ដាល​ឱ្យ Arsenal ​ឈ្នះ ​៣-១​

ក្រុម​តោ​ខៀវ Chelsea ​លេង​ចាញ់​ក្រុម​កាំភ្លើង​ធំ Arsenal ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​ថ្ងៃ Boxing Day ​នៅ​យប់មិញ​នេះ​។ ​កាំភ្លើង​ធំ Arsenal ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ។ ជាក់​ស្ដែង​ពួកគេ​រក​គ្រាប់​បាល់​នាំ​មុខ​លើ​ក្រុម​តោ​ខៀវ Chelsea ​បាន​ដល់​ទៅ​៣​គ្រាប់​មុន​ឯ​ណោះ ​មុន​ពេល​ក្រុម​របស់​លោក Lampard ​វាយ​បក​តាម​ពី​ក្រោយ​តែ​១​គ្រាប់​ទេ។

ដល់កហេីយ ​Arsenal ​ពេល​នេះ នៅ​លើ​តំបន់​កាត់​ចោល​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ

​ក្រុម​កាំភ្លើង​ធំ Arsenal ​លេង​ចាញ់​ក្រុម Everton ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ។ ​បរាជ័យ​មួយ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​កាំភ្លើង​ធំ​កាន់​តែ​យ៉ាប់​ទៅ​ហើយ​ក្នុង​ការ​ស្វែង​រក​ពិន្ទុ​ឬ​ឈាន​ចូល​ក្នុង​តំបន់ Top4 ​វិញ​នោះ។

Pep ថា Arteta គឺ​ជា​ជម្រើស​អ្នក​ចាត់​ការ​ល្អ​បំផុត​ក្នុង​ការ​ដឹក​នាំ Arsenal

Pep Guardiola ជឿជាក់​ថា Mikel Arteta គឺ​ជា​បុរស​ដែល​ត្រឹមត្រូវ​​​ហើយ​ក្នុង​ការ​ដឹក​នាំ Arsenal ត្បិត​​ពួក​គេ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​​នៅ Premier League រដូវ​កាល​នេះ។ Arsenal បាន​ចាញ់ Burnley ១-០ នៅ​ក្នុង​កីឡដ្ឋាន Emirates Stadium កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​វា​គឺ​ជា​ការ​បរាជ័យ​​​ក្នុង​លីគ​៤​ប្រកួត​ជាប់​គ្នា​នៅ​ក្នុង​ផ្ទះ ដែល​ជា​កំណត់ត្រា​អាក្រក់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៩។ កាំភ្លើង​ធំ​បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១០ គម្លាត​១០​ពិន្ទុ​ពី​ក្រុម​លេខ​៤។

Jose ​សរសេីរ Arteta ថា​ដឹក​នាំ​ក្រុម Arsenal ​បាន​ល្អ​

​លោក Jose Mourinho ​បាន​និយាយ​អបអរសាទរ​ដល់​លោក Arteta ​ដែល​បាន​ដឹក​នាំ​ក្រុម​យ៉ាង​ល្អ ក្នុង​ការ​ប្រកួត​ទល់​ក្រុម Spurs ​កាល​ពី​យប់មិញ​នេះ​។ ​មាន់​ខ្នាយ​មាស Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​បាន​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​នៅ​យប់មិញ​នេះ។

Oopa…Son ​បន្ដ​ជួយ Spurs ​ឈ្នះ Arsenal ​ឡើង​ឈរ​កំពូល​តារាង​

​ខ្សែ​ប្រយុទ្ធ​ Son Heung-Min ​និង​ Harry Kane ​ស៊ុត​ម្នាក់​មួយ​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Arsenal ​ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League នៅ​យប់មិញ​នេះ​។ ​ក្រុម​របស់​លោក Jose Mourinho ​រក​បាន​២​គ្រាប់​នៅ​តង់​ទី​១​ទាំង​ពីរ ដោយ Son ​១​គ្រាប់ ​និង Kane ​មួយ​គ្រាប់។

​សារ​អ្នក​គាំទ្រ​ម្នាក់​​សំណូម​ពរ​ទៅ Arteta “ឲ្យ Mesut មក​លេង​វិញ​មក”

អ្នក​គាំទ្រ​របស់ Arsenal ​ម្នាក់​បាន​ឆ្លៀត​ឱកាស​​ក្នុង​ការ​វិល​​ត្រឡប់​​របស់​ពួក​គេ​មក​កាន់​កីឡដ្ឋាន Emirates វិញ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​៩​ខែ ដោយ​គាំទ្រ​ចង់​​ឲ្យ​ Mesut Ozil បាន​លេង​វិញ។ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​​បាន​ខ្ទាត់​ចេញ​ពី​បញ្ជី​​កីឡាករ​សម្រាប់​លេង​នៅ​ពាន​ Premier League និង Europa League ​ប្រកាស​ដោយ​លោក Mikel Arteta សម្រាប់​ពាក់​កណ្ដាល​រដូវ​កាល​ដំបូង។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។