Liverpool៖ Salah នឹងបង្ហាញខ្លួនពេល Liverpool ប៉ះ Atalanta នៅ UCL ក្រោយជា Covid-19

កីឡាករខ្សែប្រយុទ្ធសំខាន់ Mohamed Salah នឹងមានវត្តមានឡើងវិញនៅ UEFA Champions League ពេលហង្សក្រហម Liverpool ប៉ះក្រុមភ្ញៀវ Atalanta នៅកីឡដ្ឋាន Anfield បន្ទាប់ពីជាសះស្បើយពីជំងឺ Covid-19។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធអេហ្សីបខាងលើនេះបានវិលមកហ្វឹកហាត់ជា មួយមិត្តរួមក្រុមឡើងវិញ ដើម្បីត្រៀមប៉ះក្រុមមកពីអ៊ីតាលី Atalanta ក្នុងជើងទី២ នៅ UCL រាត្រីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រោយពេលតេស្តវិជ្ជមាននៃជំងឺផ្លូវដង្ហើម Covid-19 រួចមក។

ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ Salah បានខកខានប្រកួតធំពេល Liverpool បំបាក់ Leicester City ៣-០ នៅ Anfield កាលពីរាត្រីថ្ងៃអាទិត្យក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ក្រោយពេលរូបគេបានឆ្លង Covid-19 ពេលទៅចូលរួមលេងឲ្យជម្រើសជាតិអេហ្ស៊ីបក្នុងវគ្គជម្រុះ Africa Cup of Nations នាពាក់កណ្តាលខែវិច្ឆិកានេះ។

Salah ក៏បានរួមចំណែកជួយ Liverpool លត់ Atalanta ៥-០ កាលពីជើងទី១ នៅទឹកដីអ៊ីតាលី និងជាខ្សែប្រយុទ្ធរួមចំណែកឲ្យក្រុមហង្សក្រហមមួយនេះរក្សាជ័យជម្នះ ១០០% ក្នុងការឈ្នះកៅអីឡើងទៅលេងវគ្គ ១៦ក្រុមផងដែរ ក្រៅពី Chelsea, Sevilla, FC Barcelona និងសេះបង្កង់ Juventus សុទ្ធតែបានឡើងទៅឈរចាំមុន ហើយនោះ៕

Leave a comment

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។