ទោះ​បី​ជា​ជួយ​ក្រុម​ឲ្យ​ឡើង​វគ្គ​ ១៦ UCL គ្រូ​ Juve ប្រាប់​ថា Dybala លេង​អត់​សូវ​ល្អ​ទេ

គ្រូ​បង្គោល​ក្លឹប Juventus លោក Andrea Pirlo បាន​និយាយ​ក្រោយ​ការ​ប្រកួត​ទល់​នឹង​ក្លឹប​ហុងគ្រី Ferencvaros ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Paulo Dybala មាន​ទម្រង់​លេង​ដូច​ជា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ក្នុង​ប្រកួត​មួយ​នេះ។ Pirlo បាន​និយាយ​ថា៖ ” គេ​ [Dybala] លេង​ដូច​រាង​មិន​សូវ​ល្អ​ទេ។ គេ​មាន​របួស ហើយ​ត្រូវ​លេប​ថ្នាំ​អង់ទីប្យូទិច​រាប់​អាទិត្យ ដូច​នេះ​វា​ជា​ធម្មតា​ហើយ ដែល​គេ​ត្រូវ​ការ​ពេល​សម្រាប់​វិល​មិន​សភាព​ដើម​វិញ ” ។

បុរស​ជនជាតិ​អ៊ីតាលី​រូប​នេះ​បាន​លើក​ឡើង​ថា៖ ” Dybala ត្រូវ​តែ​ប្រឹងប្រែង​ជាង​ហ្នឹង​ទៀត នៅ​អំឡុង​ពេល​ហ្វឹកហាត់ ” ។ សូម​ជម្រាប​ផង​ដែរ​ថា Dybala លេង​បាន​ ៦១នាទី ក្នុង​ប្រកួត​មួយ​នេះ ខណៈ Juventus កក់​កៅអី​នៅ​វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​ឈ្នះ​ក្រុម​ហុងគ្រី​ ២-១៕

ប្រភព : Goal

Leave a comment

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។