Conte ​សើច ពេល​គេថា​Real Madrid ​រអ៊ូ​រឿង​កីឡាករ​របួស​ច្រើន​


​ក្រុម Inter Milan ​នឹង​ត្រូវ​បើក​ទ្វា​ផ្ទះ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Madrid ​នៅ​រាត្រី​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​ក្រុម Real Madrid ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អវត្តមាន​កីឡាករ​សំខាន់​ច្រើន​នាក់​ដោយសារ​តែ​បញ្ហា​របួស​។ តែ​សម្រាប់​លោក Conte ​អ្នក​ចាត់ការ​ក្រុម Inter Milan ​វិញ ​មើល​ឃើញ​ផ្សេង។ ​លោក​ថា Real Madrid ​មាន​កីឡាករ​ល្អ​មួយ​ក្រុម​តែ​ម្ដង ​ដូច្នេះ​វា​នឹង​ក្លាយ​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​ណាស់ ប្រសិន​បើ​ពួកគេ​រអ៊ូ​រឿង​កីឡាករ​របួស​បែប​នេះ​។


​រំលឹក​ថា​ក្រុម Real Madrid ​នឹង​អវត្តមាន​កីឡាករ​ដូចជា Sergio Ramos, Karim Benzema, Fede Valverde and Alvaro Odriozola, Luka Jovic ​និង​ Eder Militao។ ដោយ​ប្រកួត​នេះ ​ក្រុម​ទាំង​ពីរ​ពិត​ជា​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់ ខណៈ​ដែល Real Madrid ​ឆ្លង​កាត់​៣​ប្រកួត​កន្លង​មក ​​នៅ​លេខ​៣ ​និង​ Inter Milan ​វិញ​នៅ​លេខ​៤​បាត​តារាង៕

ប្រភព : Marca

Leave a comment

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។