
ខ្សែបម្រើរបស់ Manchester United កីឡាករ Bruno Fernandes បានប្រាប់ឲ្យដឹងថា គេបានបោះបង់ឱកាសរកគ្រាប់ Hat-Trick នៅ Champions League ដើម្បីជួយ Marcus Rashford ឲ្យមានទំនុកចិត្ត។ Bruno រកបាន២គ្រាប់ម្នាក់ឯង ក្នុងជំនួបបិសាចក្រហមយកឈ្នះ ៤-១ លើ Istanbul Basaksehir នៅកីឡដ្ឋាន Old Trafford កាលពីយប់មិញ។ Rashford ជាអ្នករកគ្រាប់ទី៣ ខណៈ Daniel James បង្ហើយគ្រាប់ចុងក្រោយ។ តាមពិតទៅក្នុងការប្រកួតនេះ Bruno មានឱកាសអាចរកបាន Hat-Trick ប៉ុន្តែគេបានសម្រេចបោះបាល់ប៉េណាល់ទីទៅឲ្យមិត្តរួមក្រុម Rashford ទៅវិញ។ Bruno បានបញ្ជាក់ពីមូលហេតុថា កាលពីគេទាត់ប៉េណាល់ទីចូលលើក្រុម West Brom កាលពីប្រកួតមុន គេបានសន្យានឹងផ្ដល់ឱកាសប៉េណាល់ទីទៅឲ្យ Rashford ម្ដងនៅប្រកួតបន្ទាប់។ “ប្រាកដណាស់គ្រប់កីឡាករទាំងអស់សុទ្ធតែចង់បាន Hat-Trick។ ប៉ុន្តែបន្ទាប់ពីការប្រកួតនៅ Premier Leaue លើកមុន ខ្ញុំបានប្រាប់ Rashford ថា គេគួរតែទាត់ប៉េណាល់ទីនៅប្រកួតក្រោយ។ ដូច្នេះខ្ញុំចាំការសន្យានេះ។ ហើយណាមួយ Rashford កំពុងប្រជែងជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ UCL ផង ដូច្នេះវាពិតសំខាន់សម្រាប់គេដើម្បីទទួលបានទំនុកចិត្ត”។ សម្ដី Bruno៕
ប្រភព : Goal
