ពិតជាសោកស្ដាយ!ពេលនេះ ស្ដេច​ខ្មោច Undertaker ប្រកាស​ចូលនិវត្តន៍​​ពី WWE ហើយ

កំពូល​អ្នក​កីឡាកាស​ស្ដេច​ខ្មោច Undertaker បាន​ប្រកាស​ចូលនិវត្តន៍​ពី​​អាជីព​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​អស់​៣០​ឆ្នាំ។ Undertaker វ័យ​៥៥ឆ្នាំ​បាន​​ដើរ​ទៅ​កាន់​សង្វៀន​សម្រាប់​ពេលវេលា​ចុងក្រោយ​ក្នុង​កម្មវិធី Survivor Series កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដោយ​​ស្លៀក​សំលៀកបំពាក់​ស្ដេច​ខ្មោច​​ជា​លើក​ចុងក្រោយ។ អំឡុង​ពេល​​​​ប្រកាស លោក Mark Calaway ដែល​ជា​ឈ្មោះ​ពិត​របស់ Undertake ពន្យល់​ពី​ហេតុផល​ដែល​សម្រេច​ចិត្ត​ចូលនិវត្តន៍។​

Calaway បញ្ជាក់​ថា រយៈពេល​​៣០​ឆ្នាំ​ គេ​បាន​ដើរ​យឺត​ៗ​មក​កាន់​សង្វៀន​​និង​បញ្ចប់​កីឡាករ​​ជា​ច្រើន។ ប៉ុន្តែ​ឥលូវ​នេះ​ពេលវេលា​របស់​គេ​បាន​មក​ដល់។ គេ​ត្រូវ​ឲ្យ Undertaker សម្រាក​ម្ដង​ហើយ។ ការ​បញ្ចប់​អាជីព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សោកស្ដាយ។ ក្នុង​ថ្ងៃ​ចុងក្រោយ​របស់ Undertaker គេ​បាន​ឃើញ​វត្តមាន​​វីរបុរស​កីឡាកាស​ជា​ច្រើន​លេច​មុខ​លើ​សង្វៀន​មាន​ដូច​ជា Triple H, Shawn Michaels, Kane, The Big Show និងVince McMahon៕

ប្រភព : WWE

Leave a comment

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។