
ខ្សែការពាររបស់ Barcelona កីឡាករ Gerard Pique នឹងត្រូវអវត្តមានចន្លោះពី៣ទៅ៥ខែ ដោយសារតែមានរបួសសរសៃជង្គង់។ Pique វ័យ៣៣ឆ្នាំបានរងរបួសជង្គង់ខាងស្ដាំនៃផ្នែកខ្លះនៃសរសៃពួរសាច់ដុំ អំឡុងពេលការប្រកួតជាមួយ Atletico Madrid។ Barca នឹងត្រូវអវត្តមានខ្សែការពារ Sergi Roberto រយៈពេល២ខែផងដែរ បន្ទាប់ពីគេមានរបួសសាច់ដុំភ្លៅ។

Barca ចាញ់ ១-០ ដោយសារAtletic កាលពីចុងសប្ដាហ៍គឺជាការបរាជ័យលើកទី៣សម្រាប់៨ប្រកួតក្នុងរដូវកាលនេះនៅ La Liga។ បច្ចុប្បន្នពួកគេកំពុងឈរលេខ១២នៅក្នុងតារាងពិន្ទុមានតែ១១ពិន្ទុគត់៕
ប្រភព : BBC
