គ្រូ​ PSG អាច​នឹង​យក​ Kane មក​ជំនួស​ប្រសិន​បើ​ Mbappe ចាក​ចេញ​មែន

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ លោក​គ្រោង​នឹង​ទិញ​ ខ្សែ​ប្រយុទ្ធ​ Harry Kane ពី​ក្លឹប​ Tottenham Hotspur នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ El Chiringuito de Jugones ។ មូល​ហេតុ​ដែល​លោក​ Pochettino គ្រោង​ទិញ​ Kane បែប​នេះ​ដោយ​សារ​តែ​ លោក​ត្រៀម​យក​កីឡាករ​រូប​នេះ​មក​ជំនួស​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ប្រសិន​បើ​គេ​ចាកចេញ​ទៅ​លេង​ឲ្យ​ Real Madrid នៅ​ចុង​រដូវកាល​នេះ​ពិត​ប្រាកដ​មែន​។

ខណៈ​កំពុង​ធ្លាក់​ទម្រង់ ឮ​ថា Chelsea ​ត្រូវ​ការ​គ្រូ​ចេះ​និយាយ​អាល្លឺម៉ង់ ជំនួស Lampard

ស្រប​ពេល​ក្លឹប Chelsea កំពុង​តែ​ធ្លាក់​ទម្រង់​លេង​ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ខាង​ក្លឹប​កំពុង​គិត​គូរ​រក​គ្រូ​ ដែល​ចេះ​និយាយ​ភាសា​អាល្លឺម៉ង់ មក​ជំនួស​លោក​ Frank Lampard នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail។ បើ​តាម​សារព័ត៌មាន​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ចង់​បាន​គ្រូ​ ដែល​ចេះ​និយាយ​ភាសា​អាល្លឺម៉ង់​ ក៏​ព្រោះ​តែ​ខាង​ថ្នាក់ដឹកនាំ​ក្លឹប​ ចង់​ឲ្យ​ប្រើប្រាស់​ឲ្យ​នូវ​សមត្ថភាព ពី​ខ្សែ​ប្រយុទ្ធ Timo Wernerនិង Kai Havertz ​។

Leonardo ប្រកាស​ថា​ PSG នៅក្នុង​ចំណោម​ក្លឹប​មួយ​ ដែល​ចង់​បាន Messi

លោក​ Leonardo Araujo នាយក​កីឡា​របស់​ក្លឹប​ Paris Saint Germain បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ពេល​នេះ​ក្លឹប​របស់​លោក​ ស្ថិតក្នុងចំណោមក្លឹបមួយដែលចង់​ទិញ​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ពី​ក្លឹប​ Barcelona នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ Transfermarket។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។