Arsenal ​បញ្ចប់​កំណត់ត្រា​ឈ្នះ​រហូត​របស់​ខ្លួន ​ត្រឹម​យប់មិញ​នេះ​ហើយ​

ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Bruno Fernandes បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២០​ របស់​ Premier League នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​លីគ​កំពូល​នេះ​ផ្ទាល់​។ តាំង​ពី​មក​ឲ្យ​ក្លឹប​ខាង​លើ​កាល​ពី​ដើម​ឆ្នាំ​២០២០មក​ កីឡាករ​ខាង​លើ​បាន​ឈ្នះ​ពាន​មួយ​នេះ​លើក​ទី៤​ ហើយ​ដោយ​ឈ្នះ​លើក​ទី​១ នៅ​ខែ​កុម្ភៈ ​លើក​ទី​២ នៅ​ខែ​មិថុនា​ និង​លើក​ទី​៣ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

Arsenal ​បញ្ចប់​កំណត់ត្រា​ឈ្នះ​រហូត​របស់​ខ្លួន ​ត្រឹម​យប់មិញ​នេះ​ហើយ​

ក្រុម​កាំភ្លើង​ធំ Arsenal ​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នោះ ​បែរ​ជា​មិន​អាច​ធ្វើ​អ្វី​ក្រុម Crystal Palace ​បាន​ឡើយ ពោល​គឺ​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​គ្នា​ ០-០ ​ប៉ុណ្ណោះ។ ​ក្រុម​របស់​លោក​ Arteta ​៣​ប្រកួត​​ចុង​ក្រោយ​នៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស ​នេះ​ឈ្នះ​ទាំង​បី​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​សមាជិក​ក្រុម​ម្នាក់​ៗ​មាន​ទំនុក​ចិត្ត​ណាស់។

Real Madrid ធ្លាក់​ចេញ​ពី Super Cup បាត់ ខកខាន​មិន​បាន​ជួប Barca

Athletic Bilbao នឹង​ត្រូវ​ជួប Barcelona ក្នុង​ពាន​រង្វាន់ Spanish Super Cup បន្ទាប់​ពី​បាន​យក​ឈ្នះ Real Madrid ២-១ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​កាល​ពី​យប់​មិញ។ ខ្សែ​ប្រយុទ្ធ Raul Garcia អាច​ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​ឲ្យ Bilbao ខណៈ Karim Benzema ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ Madrid។ ជ័យជម្នះ​នេះ Bilbao ត្រូវ​ឡើង​ទៅ​ជួប Barcelona ដែល​បាន​យក​ឈ្នះ Real Sociedad កាល​ពី​ថ្ងៃ​ពុធ។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។