ក្រុម Aston Villa នឹងត្រូវប្រើប្រាស់យុវជនសុទ្ធតែម្ដង ដើម្បីលេងជាមួយក្រុម Liverpool នៅរាត្រីនេះ សម្រាប់ការប្រកួតពានរង្វាន់ FA Cup វេលាម៉ោង២:៤៥នាទីរំលងអាធ្រាត្រ។ Aston សមាជិកឈុតធំជាច្រើននាក់រកឃើញថាឆ្លងមេរោគកូវីដ១៩ ដូច្នេះហើយសមាជិកទាំងអស់ត្រូវនៅដោយឡែកដើម្បីតាមដានសុខភាពសិន មិនអាចចូលប្រកួតបានទេ។
