Liverpool ប្រហែលជាមិន​ទិញយក​ ខ្សែការពារ​ថ្មីទេ ក្នុង​រដូវកាល​ទិញដូរកីឡាករ​នេះ

លោក​ Jurgen Klopp អ្នក​ចាត់​ការ​ក្លឹប​ Liverpool បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​លោក​ប្រហែល​ជា​មិន​ទិញ​យក​​ខ្សែការពារ​ថ្មី​ទេ​ នៅ​ក្នុង​រដូវកាល​ទិញ​ដូរ​កីឡាករ​ខែ​មករា​ ឆ្នាំ​២០២១​នេះ​។ លោក​ Klopp បាន​និយាយ​៖” ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ រឿង​ចង់​បាន​ខ្សែការពារ​ថ្មី​បន្ថែម​ទៀត​ហ្នឹង​ ដោយ​សារ​តែ​ ដូច​យើង​ទាំង​អស់​គ្នា​ ដឹង​ស្រាប់​ហើយ​ ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ក្លឹប​ខាត​បង់​ប្រាក់​ច្រើន​ណាស់​ “។

អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ស្រាបៀ​ម៉ាទ្រីដ ​ជា​ការ​រួមចំណែក​ជួយ​អភិរក្ស​ក្បាច់​គុន​ខ្មែរ​

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ លោក​ ម៉ិល​ កាដូ​ ថា​កម្មវិធី​ប្រដាល់​ថ្មី​របស់​ CNC​ «អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ស្រាបៀ​ម៉ាទ្រីដ»​ គឺ​ជា​ការ​រួម​ចំណែក​អភិរក្ស​ក្បាច់​គុន​ខ្មែរ​ដែល​មាន​យូរ​ណាស់​មក​ហើយ​ឲ្យ​នៅ​គង់វង្ស។​ លោក​ ម៉ិល​ កាដូ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រដាល់​ថ្មី​មួយ​ទៀត​របស់​ CNC​ គឺ​ពិត​ជា​បាន​រួម​ចំណែក​ក្នុង​ការ​អភិរក្ស​ក្បាច់​គុន​បុរាណ​របស់​ខ្មែរ​មួយ​នេះ​តាម​រយៈ​ការ​សហការ​បង្កើត​កម្មវិធី​ប្រកួត។​ នេះ​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​នានា​បាន​ឡើង​ប្រកួត​ និង​មាន​ចិត្ត​ចង់​ចាប់​អាជីព​មួយ​នេះ​ជា​បន្តបន្ទាប់។​

ស៊ន​ អេលីត៖​ ស្ដាយ​ការ​ខំប្រឹង​របស់​ សាវិន​ យប់​មិញ​ឈ្នះ​តែ​គេ​មិន​ប្រកាស​លទ្ធផល​

គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ ស៊ន​ អេលីត​ ថា​ស្ដាយ​យប់​មិញ​ដែល​ការ​ប្រកួត​របស់​ សុខ​ សាវិន​ គេ​មិន​ប្រកាស​លទ្ធផល​ ខណៈ​កូន​របស់​ខ្លួន​រូប​នេះ​ខំប្រឹង​ហ្វឹកហាត់​ជា​ខ្លាំង។​ លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​យប់​មិញ​របស់​ សាវិន​ នេះ​គឺ​លោក​ផ្ទាល់​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ចំពោះ​ការ​ដែល​មិន​ប្រកាស​លទ្ធផល។​ អាណិត​សិស្ស​ខំប្រឹង​ហ្វឹកហាត់​ខ្លាំង​មែនទែន​ ព្រោះ​ចង់​ឈ្នះ​ការ​ប្រកួត​មួយ​នេះ។

គ្រូបង្វឹក៖ Lampard កំពុងរងសម្ពាធ ក្រោយ Chelsea ចាញ់ Man City ស្ពឹកមុខ

Premier League៖ កៅអីរបស់អ្នកចាត់ការទូទៅ Frank Lampard បានកំពុងឡើងកំដៅជាខ្លាំង បន្ទាប់ដឹកនាំក្រុមតោខៀវ Chelsea ចាញ់ក្រុមមេឃខៀវ…

Bayern៖ វាយបកឈ្នះ Mainz ក្នុងវគ្គទី២ បន្តឈរកំពូលតារាងមាន ៣៣ពិន្ទុ

ការប្រជែងស្វែងរក ៣ពិន្ទុបន្ថែមរវាងក្រុមខ្លារខិន Bayern Munich បានវាយបកយកជ័យជម្នះពីក្រុមភ្ញៀវ Mainz 05 ក្នុងលទ្ធផល…

ខ្សែប្រយុទ្ធដែល៖ Man Utd តាមទិញ ទើបរកបាន ១គ្រាប់ឲ្យ Dortmund រដូវកាលនេះពេលឈ្នះ Wolfsburg

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jadon Sancho ដែលក្លិប Manchester United បានកំពុងតាមចែចូវផងនោះ ទើបរកបាន…

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។