Son ​បាន​ក្លាយ​ជា​អ្នក​បញ្ចប់​ទី​ល្អ​ឥត​ខ្ចោះ​នៅ Premier League ​

​ខ្សែ​ប្រយុទ្ធ Son Heung-Min ​រក​បាន​១​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Leeds United ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​១​គ្រាប់​នៅ​យប់មិញ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​កីឡាករ​កូរ៉េ​ខាង​ត្បូង​ខាង​លើ​នេះ ​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​១០០​គ្រាប់​ឱ្យ​ក្រុម Spurs ​ហើយ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ប៉ុណ្ណោះ។ ​មិន​ត្រឹម​តែ​ទទួល​បាន​កំណត់ត្រា​នេះ​ទេ ​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខ្សែ​ប្រយុទ្ធ​បញ្ចប់​ទី​ល្អ​ម្នាក់​នៅ​លីគ​កំពូល​អង់គ្លេស​ផង​ដែរ។ ​

​សត្រូវ​ចាស់! ​Laporta ​ថា​បើ​មនុស្ស​ភព​ក្រៅ​មើល ​ក៏​ថា​ឃើញ VAR ​លំអៀង​ទៅ Real ​ដែរ​

​Joan Laporta ​បេក្ខភាព​ប្រធាន​ក្លឹប FC Barcelona ​ចាប់​ផ្ដើម​បោះ​សម្ដី​ដៀមដាម​ដល់​ក្លឹប Real Madrid ​ទៀត​ហើយ ​ក្នុង​ពេល​ស្វែង​រក​សំឡេង​គាំទ្រ​កន្លង​មក​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​បាន​ដាក់​បន្ទុក​ខ្លាំង​ទៅ​លើ​ថ្នាក់​ដឹក​នាំ​កន្លង​មក ដែល​បណ្ដោយ​ឱ្យ​ក្លឹប​អ្នក​មាន​បុណ្យ​ធ្លាក់​ចុះ ​និង​ចាញ់​ប្រៀប​លើ​ក្រុម Real Madrid ​ច្រើន​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​ពាន​រង្វាន់ UEFA Champions League ​តែ​ម្ដង។ ​លោក ​ក៏​បាន​លើក​រឿង​ថ្នាក់​ដឹក​នាំ​ធ្វើ​ឱ្យ Messi ​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​និង​បាត់​ឱកាស​ប្រជែង​ពាន​ផង​ដែរ។

Ronaldo នៅ​តែ​ចង់​លេង​ត​ទៀត ទោះ​វ័យ​កាន់​តែ​ជ្រេ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Cristiano Ronaldo បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ទោះ​អាយុ​កាន់​តែ​ច្រើន​ក្ដី​ តែ​គេ​នៅ​ចង់​បន្ត​លេង​ជា​ច្រើន​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត​។ Ronaldo បាន​និយាយ​ថា​៖” រឿង​អាយុ​ខ្ញុំ​កាន់​តែ​ច្រើន​មិន​សំខាន់​ទេ​។ អ្វី​ដែល​សំខាន់​នោះ​គឺ​ ចិត្ត​ខ្ញុំ​ ដែល​នៅ​តែ​ចង់​បន្ត​ទៀត​ “។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។