Real៖ បន្តជ្រុះចេញពីពាន Copa del Rey ទៀត ក្រោមថ្វីជើងរបស់ក្រុមមកពីលីគទី៣ Alcoyano

(ម៉ាឌ្រីដ)៖ ក្រុមខ្លាំង Real Madrid បន្តហាលអាវពីពានរង្វាន់ Copa del Rey នៅពេលចាញ់ក្រុម Alcoyano …

Chelsea៖ ផ្តល់ឱកាសឲ្យ Lampard ដឹកនាំ ៣ប្រកួតទៀត ដើម្បីសង្រ្គោះកៅអីនៅ Stamford Bridge

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា បានទុកពេលឲ្យ Frank Lampard មានឱកាសដឹកនាំក្រុមលេង…

គ្រូ​ PSG អាច​នឹង​យក​ Kane មក​ជំនួស​ប្រសិន​បើ​ Mbappe ចាក​ចេញ​មែន

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ លោក​គ្រោង​នឹង​ទិញ​ ខ្សែ​ប្រយុទ្ធ​ Harry Kane ពី​ក្លឹប​ Tottenham Hotspur នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ El Chiringuito de Jugones ។ មូល​ហេតុ​ដែល​លោក​ Pochettino គ្រោង​ទិញ​ Kane បែប​នេះ​ដោយ​សារ​តែ​ លោក​ត្រៀម​យក​កីឡាករ​រូប​នេះ​មក​ជំនួស​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ប្រសិន​បើ​គេ​ចាកចេញ​ទៅ​លេង​ឲ្យ​ Real Madrid នៅ​ចុង​រដូវកាល​នេះ​ពិត​ប្រាកដ​មែន​។

ខណៈ​កំពុង​ធ្លាក់​ទម្រង់ ឮ​ថា Chelsea ​ត្រូវ​ការ​គ្រូ​ចេះ​និយាយ​អាល្លឺម៉ង់ ជំនួស Lampard

ស្រប​ពេល​ក្លឹប Chelsea កំពុង​តែ​ធ្លាក់​ទម្រង់​លេង​ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ខាង​ក្លឹប​កំពុង​គិត​គូរ​រក​គ្រូ​ ដែល​ចេះ​និយាយ​ភាសា​អាល្លឺម៉ង់ មក​ជំនួស​លោក​ Frank Lampard នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail។ បើ​តាម​សារព័ត៌មាន​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ចង់​បាន​គ្រូ​ ដែល​ចេះ​និយាយ​ភាសា​អាល្លឺម៉ង់​ ក៏​ព្រោះ​តែ​ខាង​ថ្នាក់ដឹកនាំ​ក្លឹប​ ចង់​ឲ្យ​ប្រើប្រាស់​ឲ្យ​នូវ​សមត្ថភាព ពី​ខ្សែ​ប្រយុទ្ធ Timo Wernerនិង Kai Havertz ​។

Leonardo ប្រកាស​ថា​ PSG នៅក្នុង​ចំណោម​ក្លឹប​មួយ​ ដែល​ចង់​បាន Messi

លោក​ Leonardo Araujo នាយក​កីឡា​របស់​ក្លឹប​ Paris Saint Germain បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ពេល​នេះ​ក្លឹប​របស់​លោក​ ស្ថិតក្នុងចំណោមក្លឹបមួយដែលចង់​ទិញ​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ពី​ក្លឹប​ Barcelona នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ Transfermarket។

ស្មាត់ចាវ វៃ១គ្រាប់ចំមុខលីប័រ៉ូអង្គរក្ស ដួលផ្កាប់មុខពីរបីត្រឡប់

ស្មាត់ធំរបស់ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឌី លីដារហស្សនាម «ចាវកំពង់ចាមវៃងាប់ឆ្កែ» ក្នុងជំនួបបាល់ទះមិត្តភាពកាលពីពេលថ្មីៗ បានទះប្រអប់ដៃមួយទំហឹងត្រូវមុខលីប៊័រ៉ូក្រុមបញ្ជាការដ្ឋានអង្គរក្ស ប្រាក់ សំណាង ដួលផ្កាប់មុខពីរបីត្រឡប់។

Real Madrid ​ទិញ​បាន David Alaba ឆ្នើម​ម្នាក់​ពី Bayern Munich ​ហើយ​

​ប្រភព​នៅ​អេស្ប៉ាញ ​បាន​ប្រកាស​ថា​ក្រុម Real Madrid ​ទិញ​បាន​កីឡាករ David Alaba ​ពី​ក្រុម Bayern Munich ​ហើយ ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ Alaba ​នឹង​ត្រូវ​លេង​ឱ្យ​ក្រុម​យក្ស​អាល្លឺម៉ង់​រហូត​ដល់​កុងត្រា​របស់​គេ​អស់​នៅ​ចប់​រដូវ​កាល​នេះ។ បន្ទាប់​មក​ទៀត​ទើប​អាច​ផ្ទេរ​មក​លេង​នៅ​ក្រុម​អធិរាជ​ស​បាន។ ​ខ្សែ​ការពារ​រូប​នេះ​បាន​យល់​ព្រម​កុងត្រា​ជាមួយ Real Madrid ​៤​ឆ្នាំ ​និង​ទទួល​បាន​តម្លៃ​ពលកម្ម​១១​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ផង​ដែរ។

ត្បិត​ចាក​ចេញ តែ​សារ​មួយ​ឃ្លា​របស់ Ozil ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Arsenal នឹករលឹក

Mesut Ozil បាន​ផ្ញើ​សារ​គាំទ្រ​មួយ​ទៅ​កាន់​ Arsenal ក្នុង​ជំនួប​ប្រកួត​ជាមួយ Newcastle កាល​ពី​យប់​មិញ ត្បិត​តែ​គេ​បាន​ចាកចេញ​ពី​ក្លឹប​ក្ដី។ Ozil វ័យ​៣២​ឆ្នាំ​ ត្រូវ​បាន​ Arsenal បញ្ចប់​កុងត្រា​ដែល​នៅ​សល់​៦​ខែ​កាល​ពី​ពេល​ថ្មី​ៗ ដើម្បី​ឲ្យ​គេ​មាន​ឱកាស​ទៅ​រក​ក្លឹប​ថ្មី។

Bournemouth៖ បានចុះហត្ថលេខាជាមួយអតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស Jack Wilshere ជាលើកទី២

កីឡាករ Jack Wilshere នឹងបន្តអាជីពរបស់គាត់នៅ Bournemouth បន្ទាប់ពីបាន…

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។