លោក Mauricio Pochettino គ្រូបង្គោលក្លឹប Paris Saint Germain ត្រូវបានពាក្យចចាមអារ៉ាមជាច្រើននិយាយកាលពីពេលថ្មីៗនេះថា លោកគ្រោងនឹងទិញ ខ្សែប្រយុទ្ធ Harry Kane ពីក្លឹប Tottenham Hotspur នេះបើយោងតាមការចុះផ្សាយរបស់ El Chiringuito de Jugones ។
មូលហេតុដែលលោក Pochettino គ្រោងទិញ Kane បែបនេះដោយសារតែ លោកត្រៀមយកកីឡាកររូបនេះមកជំនួសខ្សែប្រយុទ្ធ Kylian Mbappe ប្រសិនបើគេចាកចេញទៅលេងឲ្យ Real Madrid នៅចុងរដូវកាលនេះពិតប្រាកដមែន។