ប៉ះ​គ្នា​លើក​ទី១​ មេឃា​ ចូល​ដៃ​របស់​ ឃឹម​ បូរ៉ា​ ចង់​សន្លប់​ចុះវគ្គ​ផ្ដាច់ព្រ័ត្រ​ស្អែក​នេះ​វិញ?​

ជើង​ខ្លាំង​ ឃឹម​ បូរ៉ា​ ប៉ះ​គ្នា​លើក​ទី១​ ជា​មួយ​ ម៉ឺន​ មេឃា​ អំឡុង​ខែ​មេសា​ ឆ្នាំ​២០២០​ ធ្លាប់​ឈ្នះ​១ដង​ ខណៈ​ការ​ប្រកួត​មួយ​នោះ​កូន​ប្រុស​លោក​ អេ​ ភូថង​ ចូល​ដៃ​ស្ទើរ​សន្លប់។​ ស្អែក​នេះ​ការ​ប្រកួត​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ហើយ​រវាង​ ឃឹម​ បូរ៉ា​ ប៉ះ​ ម៉ឺន​ មេឃា​ ដើម្បី​រក​ជើង​ខ្លាំង​ និង​ជា​ម្ចាស់​ទឹកប្រាក់​៥០០០​ដុល្លារ។​

អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ស្រាបៀ​ម៉ាទ្រីដ ​ជា​ការ​រួមចំណែក​ជួយ​អភិរក្ស​ក្បាច់​គុន​ខ្មែរ​

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ លោក​ ម៉ិល​ កាដូ​ ថា​កម្មវិធី​ប្រដាល់​ថ្មី​របស់​ CNC​ «អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​ស្រាបៀ​ម៉ាទ្រីដ»​ គឺ​ជា​ការ​រួម​ចំណែក​អភិរក្ស​ក្បាច់​គុន​ខ្មែរ​ដែល​មាន​យូរ​ណាស់​មក​ហើយ​ឲ្យ​នៅ​គង់វង្ស។​ លោក​ ម៉ិល​ កាដូ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ប្រដាល់​ថ្មី​មួយ​ទៀត​របស់​ CNC​ គឺ​ពិត​ជា​បាន​រួម​ចំណែក​ក្នុង​ការ​អភិរក្ស​ក្បាច់​គុន​បុរាណ​របស់​ខ្មែរ​មួយ​នេះ​តាម​រយៈ​ការ​សហការ​បង្កើត​កម្មវិធី​ប្រកួត។​ នេះ​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​នានា​បាន​ឡើង​ប្រកួត​ និង​មាន​ចិត្ត​ចង់​ចាប់​អាជីព​មួយ​នេះ​ជា​បន្តបន្ទាប់។​

ស៊ន​ អេលីត៖​ ស្ដាយ​ការ​ខំប្រឹង​របស់​ សាវិន​ យប់​មិញ​ឈ្នះ​តែ​គេ​មិន​ប្រកាស​លទ្ធផល​

គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​ ស៊ន​ អេលីត​ ថា​ស្ដាយ​យប់​មិញ​ដែល​ការ​ប្រកួត​របស់​ សុខ​ សាវិន​ គេ​មិន​ប្រកាស​លទ្ធផល​ ខណៈ​កូន​របស់​ខ្លួន​រូប​នេះ​ខំប្រឹង​ហ្វឹកហាត់​ជា​ខ្លាំង។​ លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​យប់​មិញ​របស់​ សាវិន​ នេះ​គឺ​លោក​ផ្ទាល់​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ចំពោះ​ការ​ដែល​មិន​ប្រកាស​លទ្ធផល។​ អាណិត​សិស្ស​ខំប្រឹង​ហ្វឹកហាត់​ខ្លាំង​មែនទែន​ ព្រោះ​ចង់​ឈ្នះ​ការ​ប្រកួត​មួយ​នេះ។

ច្បាស់​ជា​អាណិត​គ្រប់គ្នា ​បើ​ដឹង​រនាំង​ជីវិត​ដ៏​លំបាក​របស់ ចាន់ រតនា ​មុន​មាន​ថ្ងៃ​នេះ​

​ចាន់ រតនា ​ជា​កីឡាករ​ល្បី​ឈ្មោះ​នៅ​កម្ពុជា ​នា​ពេល​បច្ចុប្បន្ន​នេះ ​ក្រោយ​ពី​បាន​បង្ហាញ​ក្បាច់​គុន​ចម្រុះ​ខ្មែរ​លើ​សង្វៀន​អន្តរជាតិ​លំដាប់​ពិភព​លោក ONE Championship ​។ ​នា​ពេល​បច្ចុប្បន្ន​គឺ​គេ​អាច​និយាយ​បាន​ថា​ជើង​ខ្លាំង​របស់​កម្ពុជា​វ័យ​៣៤​ឆ្នាំ​នេះ ​បាន​ជោគជ័យ​មួយ​ជំហាន​ហើយ​ក្នុង​អាជីព ​ក្រោយ​ពី​សាង​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង​កន្លង​មក។ ​យ៉ាងណាមិញ ​មុន​មាន​ថ្ងៃ​នេះ ​រតនា ​ក៏​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​កម្សត់​កម្រ​ជា​ច្រើន​ផង​ដែរ ​តាំង​ពី​ក្មេង​មក។

ឡាំងកូស៊ីន៖​ គេ​ថា​យើង​អន់​ខ្ញុំ​មិន​ខឹង​ទេ ​ប៉ុន្តែ​ខ្ញុំ​ប្រឹង​កុំ​ឲ្យ​ដូច​ពាក្យ​គេ​និយាយ

​អ្នក​លេង​គុន​ខ្មែរ​មក​ពី​បន្ទាយមានជ័យ​ ឃួន​ ឡាំងកូស៊ីន​ ការ​ឈ្នះ​ម្សិលមិញ​នេះ​ជា​ការ​ខំប្រឹង​ហ្វឹកហាត់​ជា​ប្រចាំ​ និង​ជា​ពិសេស​​ប្រឹង​កុំ​ឲ្យ​ដូច​អ្វី​ដែល​គេ​តែង​និយាយ​ថា​ «ប៉ះ​ ឡាំងកូស៊ីន​ ងាយ​ឈ្នះ​ ឬ​សមត្ថភាព​ខ្សោយ​ជាងគេ»។​ ឃួន​ ឡាំងកូស៊ីន​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ម្សិលមិញ​នៅ​សង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPE ជា​មួយ​ ពេជ្រ ​ប៊ុនសិទ្ធ​ នេះ​មិន​សូវ​ជា​ពិបាក​យក​ឈ្នះ​ប៉ុន្មាន​ទេ​ ដោយ​សារ​តែ​បាន​ហ្វឹកហាត់​ដិតដល់​ និង​ដឹង​ពី​របៀប​ដែល​ដៃគូ​វ៉ៃ​កន្លង​ហើយ។​

កីឡាប្រដាល់៖ វ័យ​១៨​ឆ្នាំ​​ស្រី​ស្អាត និង​ស៊ិចស៊ី ហេង ផានាថ ​មាន​សង្សារ​ជា​ជើង​ខ្លាំង​គុន​ខ្មែរ​

កីឡា​​ការិនី​ប្រដាល់​គុន​ខ្មែរ​ ហេង​ ផានាថ បង្ហាញ…

ទីបំផុត McGregor ត្រឡប់​មក​កាន់​សង្វៀន​វិញ ​ហើយត្រូវ​ប្រកួត​នា​ខែ​មករាខាងមុខ

តារា​របស់ UFC កីឡាករ Conor McGregor នឹង​ត្រឡប់​មក​កាន់​សង្វៀន​វិញ​នៅ​ថ្ងៃ​ទី ២៣ ខែ មករា ខាង​មុខ ត្រូវ​ប្រកួត​ជាមួយ​ដៃគូ​ចាស់ Dustin Poirier។

លន ​បញ្ញា ​និយាយ​អ្វី​ខ្លះ​ប៉ះ​ យ៉េន​ ឌីណា​ ស្អែក​ព្រឹក​នេះ​នៅ​ CNC

អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​ លន ​បញ្ញា​ ថា​រីករាយ​ដែល​បាន​ប៉ះ​ជើង​ខ្លាំង​ និង​ជា​អ្នក​ប្រដាល់​វ៉ៃ​ក្បាច់​ពូកែ​យក​ពិន្ទុ​ យ៉ាង​ណា​ខ្លួន​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ស្អែក​នេះ​នៅ​លើ​សង្វៀន​ CNC

Ronaldo ផ្ញើ​សារ​លេីកទឹកចិត្ត​មួយ​ទៅ​កាន់ Khabib បន្ទាប់​ពី​ដឹង​ថា​ចូល​និវត្តន៍​ពី UFC

តារា​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ និង​ក្លឹប Juventus ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ផ្ញើសារ​ជាមួយ​មនោសញ្ចេតនា​មួយ​ទៅ​កាន់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ចម្រុះ​ជាតិ​រុស្ស៊ី​លោក Khabib Nurmagomedov ។

ប៊ុន​ សុធា៖​ សម្រេច​ក្ដី​បំណង​ជួប​សងសឹក​ អេលីត​ ចំរើន​ ហើយ​សប្ដាហ៍​នេះ​

អ្នក​​ប្រដាល់​មហិច្ឆតា​ខ្ពស់​ ប៊ុន​ សុធា​ បាន​សម្រេច​ក្ដី​បំណង​ដើម្បី​ជួប​សងសឹក​លើ​កីឡាករ​ល្អ​ជើង​…

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។