Frank Lampard បានលើកឡើងថា Chlesea បានចាប់ឆ្នោតប៉ះការប្រកួតលំបាកជាងគេនៅ Champions League ដោយពួកគេត្រូវជួប Atletico Madrid នៅវគ្គ១៦ក្រុមចុងក្រោយ។ Chelsea ឈរក្នុងកំពូលតារាងនៃពូលរបស់ពួកគេ ប៉ុន្តែហាក់មានក្ដីបារម្ភច្រើនពេលដែលត្រូវប៉ះ Atletico ដែលជាក្រុមឆ្លងដល់វគ្គ៨ក្រុមចុងក្រោយឆ្នាំមុន និងបច្ចុប្បន្នមានពិន្ទុស្មើគ្នាជាមួយក្រុមនៅកំពូលតារាង La Liga។
