Pochettino ឈ្នះ​ពាន​ជា​លើក​ដំបូង​​ក្នុង​អាជីព ក្រោយ​ចូល​កាន់ PSG បាន​ជាង​១០​ថ្ងៃ

លោក Mauricio Pochettino បាន​ឈ្នះ​ពាន​ជា​លើក​ដំបូង​ក្នុង​អាជីព​ជា​អ្នក​ចាត់​ការ​ បន្ទាប់​ពី Paris St-Germain យក​ឈ្នះ​លើ Marseille ២-១ ក្នុង​ពាន​រង្វាន់ Trophee des Champions កាល​ពី​យប់​មិញ។ នេះ​គឺ​ជា​ការ​ប្រកួត​ទី​៣​ដែល Pochettino ដឹក​នាំ PSG ក្រោយ​ត្រូវ​តែងតាំង​កាល​ពី​ជាង​១០​ថ្ងៃ​មុន។ ២​គ្រាប់​របស់ PSG ធ្វើ​បាន​​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ទាំង​ពីរ Mauro Icardi និង Neymar។ Dmitri Payet ជា​អ្នក​រក​គ្រាប់​ឲ្យ Marseille។

Neymar ត្រលប់​មក​វិញ​​ហើយ​ បន្ទាប់​ពី​បាត់​មុខ​ជាង​ ១ខែ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint Germain កីឡាករ​ Neymar បាន​វិល​ត្រលប់​មក​ហ្វឹកហាត់​ជា​ធម្មតា​វិញ​ហើយ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។ កីឡាករ​ខាង​លើ​បាន​បាត់​មុខ​ពី​ប្រកួត​ និង​ហ្វឹកហាត់​ចំនួន​ ២៨​ថ្ងៃ​បន្ទាប់​ពី​រង​របួស​ក​ជើង​ កាល​ពី​ប្រកួត​តទល់​នឹង​ Lyon នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​។

Pochettino៖ Mbappe ត្រូវ​តែ​ហ្វឹកហាត់​ឲ្យ​ច្រើន​ទៀត​ បើ​នៅ​ចង់​ធ្វើ​ជើង​ខ្លាំង​នៅ​ PSG

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ បើ​ចង់​ខ្លាំង​នៅ​ក្លឹប​លោក​បន្ត​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ត្រូវ​តែ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ទៀត​។ លោក​ Pochettino បាន​និយាយ​ថា​៖” Mbappe ឥឡូវ​នេះ​គេ​ត្រូវ​តែ​បន្ត​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បន្ថែម​ទៀត​ ដូច​អ្នក​ដទៃ​ដែរ​។ គេ​ច្បាស់​ជា​មិន​សប្បាយ​ចិត្ត​ទេ​ ដែល​ចាញ់​ការ​ប្រកួត​ពី​ម្សិលមិញ​នេះ​ “។

Pochettino៖ Mbappe ត្រូវ​តែ​ហ្វឹកហាត់​ឲ្យ​ច្រើន​ទៀត​ បើ​នៅ​ចង់​ធ្វើ​ជើង​ខ្លាំង​នៅ​ PSG

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ បើ​ចង់​ខ្លាំង​នៅ​ក្លឹប​លោក​បន្ត​ ខ្សែ​ប្រយុទ្…

គ្រូបង្វឹកថ្មី៖ PSG ចង់យក Eriksen មកលេងនៅបារាំង ក្រោយបរាជ័យនាំយក Dele Alli

PSG៖ លោក Mauricio Pohcettino ដែលទើបត្រូវបានក្លិបបារាំង Paris Saint-Germain តែងតាំងឲ្យដឹកនាំរយៈពេល ១៨ខែ មានបំណងនាំយកកីឡាករ…

Pochettino៖ ចុះកិច្ចសន្យាដឹកនាំក្លិប PSG ក្រោយ Tuchel ព្រមយកសំណង ៧.៣លានដុល្លារ

លោក Maurocio Pochettino បានចុះកិច្ចសន្យាដឹកនាំក្លិប Paris Saint-Germain នៅក្រោយពេលលោក Thomas Tuchel បានយល់ព្រមយកសំណង…

​ប៉ុន្មាន​ម៉ាត់​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ Tuchel ​ត្រូវ PSG ​បណ្ដេញ​ចោល​ភ្លាម​ៗ​តែ​ម្ដង​

​លោក Thomas Tuchel ត្រូវ​បាន​ក្លឹប​ Paris Saint-Germain បញ្ចប់​មុខ​តំណែង​ជា​គ្រូ​បង្គោល បន្ទាប់​ពី​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ក្លឹប Strasbourg ៤-០ ក្នុង​ក្របខណ្ឌ​លីគ​កំពូល​បារាំង។ ​ក្លឹប PSG ​មិន​បាន​បញ្ជាក់​លម្អិត​ពី​ការ​បណ្ដេញ​អ្នក​ចាត់ការ​របស់​ខ្លួន​ចោល​នោះ​ទេ ប៉ុន្តែ​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ថា​មក​ពី Tuchel ​និយាយ​ស្ដី​មិន​ផ្ដល់​ការ​គោរព​ដល់​ក្លឹប ​ទើប​បាន​ជា​ត្រូវ​បណ្ដេញ​ចោល​បែប​នេះ។ ​ដោយ​សម្ដី​ទាំង​អស់​នោះ ​គឺ​លោក Tuchel ​បាន​និយាយ​ក្រោយ​ពី​ដឹក​នាំ​ក្រុម ​ឈ្នះ Strasbourg ៤-០។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។