Real៖ បន្តជ្រុះចេញពីពាន Copa del Rey ទៀត ក្រោមថ្វីជើងរបស់ក្រុមមកពីលីគទី៣ Alcoyano

(ម៉ាឌ្រីដ)៖ ក្រុមខ្លាំង Real Madrid បន្តហាលអាវពីពានរង្វាន់ Copa del Rey នៅពេលចាញ់ក្រុម Alcoyano …

Leonardo ប្រកាស​ថា​ PSG នៅក្នុង​ចំណោម​ក្លឹប​មួយ​ ដែល​ចង់​បាន Messi

លោក​ Leonardo Araujo នាយក​កីឡា​របស់​ក្លឹប​ Paris Saint Germain បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ពេល​នេះ​ក្លឹប​របស់​លោក​ ស្ថិតក្នុងចំណោមក្លឹបមួយដែលចង់​ទិញ​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ពី​ក្លឹប​ Barcelona នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ Transfermarket។

Real Madrid ​ទិញ​បាន David Alaba ឆ្នើម​ម្នាក់​ពី Bayern Munich ​ហើយ​

​ប្រភព​នៅ​អេស្ប៉ាញ ​បាន​ប្រកាស​ថា​ក្រុម Real Madrid ​ទិញ​បាន​កីឡាករ David Alaba ​ពី​ក្រុម Bayern Munich ​ហើយ ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ Alaba ​នឹង​ត្រូវ​លេង​ឱ្យ​ក្រុម​យក្ស​អាល្លឺម៉ង់​រហូត​ដល់​កុងត្រា​របស់​គេ​អស់​នៅ​ចប់​រដូវ​កាល​នេះ។ បន្ទាប់​មក​ទៀត​ទើប​អាច​ផ្ទេរ​មក​លេង​នៅ​ក្រុម​អធិរាជ​ស​បាន។ ​ខ្សែ​ការពារ​រូប​នេះ​បាន​យល់​ព្រម​កុងត្រា​ជាមួយ Real Madrid ​៤​ឆ្នាំ ​និង​ទទួល​បាន​តម្លៃ​ពលកម្ម​១១​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ផង​ដែរ។

Jovic៖ ចេញ​ពី Real ទៅ​លេង​នៅ​អាល្លឺម៉ង់​ ក្រោយ​មាន​រឿង​មិន​សូវ​ស្រួល​នៅ​អេស្ប៉ាញ

ខ្សែ​ប្រយុទ្ធ​ស៊ែប​វ័យ​ក្មេង​កីឡាករ Luca Jovic បាន​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​ Eintracht Frankfurt កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្នុង​ក្របខ័ណ្ឌ​ខ្ចី​ជើង…

Real Madrid ធ្លាក់​ចេញ​ពី Super Cup បាត់ ខកខាន​មិន​បាន​ជួប Barca

Athletic Bilbao នឹង​ត្រូវ​ជួប Barcelona ក្នុង​ពាន​រង្វាន់ Spanish Super Cup បន្ទាប់​ពី​បាន​យក​ឈ្នះ Real Madrid ២-១ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​កាល​ពី​យប់​មិញ។ ខ្សែ​ប្រយុទ្ធ Raul Garcia អាច​ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​ឲ្យ Bilbao ខណៈ Karim Benzema ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ Madrid។ ជ័យជម្នះ​នេះ Bilbao ត្រូវ​ឡើង​ទៅ​ជួប Barcelona ដែល​បាន​យក​ឈ្នះ Real Sociedad កាល​ពី​ថ្ងៃ​ពុធ។

Barcelona៖ ឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Super Cup ក្រោយទម្លាក់ Real Sociedad

FC Barcelona បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Spanish-Super Cup 2021 នៅពេលយកឈ្នះគូប្រជែង…

ច្បាស់​ការ​៖ Modric ប្រហែល​ជា​នៅ​បន្ត​កុងត្រា​ជា​មួយ​ Real Madrid ជា​ច្រើន​ឆ្នាំ​ទៀត

ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Luka Modric បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ការ​ពិភាក្សា​ក្នុង​ការ​បន្ត​កុងត្រា​ទៅ​មុខ​ទៀត​ជា​មួយ​ក្លឹប​ គឺ​​កំពុងឆ្ពោះទៅរកលទ្ធផល​វិជ្ជមាន​ហើយ​ក្នុង​ពេល​នេះ​។ Luka បាន​និយាយ​ថា​៖” ខ្ញុំ​បាន​ទៅ​និយាយ​ជា​មួយ​ Real រឿង​​ធ្វើ​​កុងត្រា​ថ្មី​​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ក្រោយ​ពី​ពិភាក្សា​គ្នា​ ខ្ញុំ​ក៏​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ពី​ក្លឹប​ “។

ឮ​ថា Ramos អត់​កុងត្រា​នៅ Real Madrid ហង្សក្រហម​ចាប់​ផ្ដើម​ចូល​ចែចូវ

ក្លឹប Liverpool បាន​ធ្វើ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​ចូល​ខ្សែ​ការពារ​ចាស់​វស្សា​អេស្ប៉ាញ​កីឡាករ Sergio Ramos នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ El Chiringuito។ មិន​ទាន់​មាន​របាយការណ៍ ឬ ព័ត៌មាន​បែប​ស៊ី​ជម្រៅ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ចែចូវ​នេះ​ទេ ដោយ​គ្រាន់​តែ​មាន​ពាក្យ​ល្ហិចល្ហៀង​ថា Ramos នឹង​អស់​កុងត្រា​នៅ​ Real Madrid នៅ​ក្នុង​ឆ្នាំ២០២១ នេះ ខណៈ​ឯ​ Liverpool វិញ កំពុង​តែ​ជួប​វិបត្តិ​ខ្សែ​ការពារ។

Ramos ​និយាយ​ប្រាប់ Perez ​ថា​នៅ PSG ​បើ​រូបគេ​ទៅ ​នឹង​បាន​លេង​ជាមួយ Messi

​ខ្សែ​ការពារ Sergio Ramos ​បាន​បដិសេធ​សំណើ​ទី​មួយ​របស់​ក្លឹប Real Madrid ​ដើម្បី​បន្ដ​កុងត្រា​ត្រឹម​១​ឆ្នាំ​ទៀត​ទៅ​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ​ជាមួយ​ការ​មិន​ព្រម​បន្ដ​កុងត្រា ​និង​សល់​កុងត្រា​ត្រឹម​ចប់​រដូវ​កាល​នេះ ​Ramos ​បាន​ប្រាប់​ទៅ​ប្រធាន​ក្លឹប Florentino Perez ​ថា​រូបគេ​នឹង​ស្វែង​រក​ក្លឹប​ល្អ​មួយ​ដើម្បី​លេង​បន្ដ​ហើយ បើ​សិន​ជា​ការ​ចរចា​កុងត្រា​ថ្មី​មិន​ពាន​សម្រេច។

Ramos៖ មិន​ព្រម​បន្ត​កុងត្រា​ ១ឆ្នាំ​ទៀត​ឲ្យ​ Real Madrid ឡើយ

ទីក្រុងរៀលម៉ាឌ្រីត៖ ខ្សែ​ការពារកណ្ដាល​ក្លឹប​ Real Madrid កីឡាករ​ Sergio Ramos បាន​បដិសេធ​មិន​ព្រម​ទទួល​យក…

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។