​សារ​អ្នក​គាំទ្រ​ម្នាក់​​សំណូម​ពរ​ទៅ Arteta “ឲ្យ Mesut មក​លេង​វិញ​មក”

អ្នក​គាំទ្រ​របស់ Arsenal ​ម្នាក់​បាន​ឆ្លៀត​ឱកាស​​ក្នុង​ការ​វិល​​ត្រឡប់​​របស់​ពួក​គេ​មក​កាន់​កីឡដ្ឋាន Emirates វិញ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​៩​ខែ ដោយ​គាំទ្រ​ចង់​​ឲ្យ​ Mesut Ozil បាន​លេង​វិញ។ កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​​បាន​ខ្ទាត់​ចេញ​ពី​បញ្ជី​​កីឡាករ​សម្រាប់​លេង​នៅ​ពាន​ Premier League និង Europa League ​ប្រកាស​ដោយ​លោក Mikel Arteta សម្រាប់​ពាក់​កណ្ដាល​រដូវ​កាល​ដំបូង។

Lewandowski ​បង្ហេីបថាខ្លួនចង់​ឈ្នះ Champions League ​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ​

​ខ្សែ​ប្រយុទ្ធ ​Robert Lewandowski ​ចង់​ឈ្នះ​ពាន​រង្វាន់​ UEFA Champions League ​ទៀត ​នា​រដូវ​កាល​នេះ ​បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​កន្លង​មក។ ​ក្រុម Bayern Munich ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​ខាង​លើ​នេះ។ ​

Jose ​ថា​កីឡាករ Spurs ​ខ្ចឹល​មិន​ចង់​លេង ​វគ្គ​ក្នុង​ពូល​នៅ Europa League ​នេះ

​ក្រុម Spurs ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម LASK ​ក្នុង​លទ្ធផល ​៣-៣ ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Europa League ​កាល​ពី​យប់មិញ​នេះ​។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Spurs ​សម្រុក​ទៅ​សម្រុក​មក ​រហូត​មាន​គ្រាប់​បាល់​ជា​ច្រើន ​ហើយ​ការ​របូត​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Jose Mourinho ​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​ឡើយ។

Solskjaer និយាយ​ផា PSG មួយ​ឃ្លា ក្រោយ​ឃើញ​ Neymar ចាប់​ប្រដាប់​អាអូនតូច McTominay

លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្លឹប Manchester United បាន​និយាយ​ក្រោយ​ប្រកួត​ទល់​នឹង Paris Saint-Germain ក្នុង​ក្របខ័ណ្ឌ UEFA Champions League ថា លោក​តែងតែ​ឲ្យ​កីឡាករ​លោក​លេង​ដោយ​ស្មោះត្រង់ ក្រោយ​ឃើញ​ Neymar ចាប់​ប្រដាប់​សំខាន់​របស់​ខ្សែ​បម្រើ​ស្កុត McTominay។

កូនរបស់​ Maradona សំណូមពរ​ឲ្យ Messi ឈប់​ពាក់​លេខ​១០​ទាំង​នៅ​ក្លឹប​និង​ជម្រើសជាតិ

កូន​ប្រុស​ម្នាក់​របស់​លោក Diego Maradona បាន​សំណូមពរ​ឲ្យ Lionel Messi ដាក់​លេខ​១០​ដែល​ពាក់​នៅ​ជម្រើសជាតិ​អាហ្សង់ទីន​និង​ក្លឹប Barcelona ​ឲ្យ​ចូល​និវត្តន៍​ក្នុង​ការ​កាន់​ទុក្ខ​ដើម្បី​ចងចាំដល់​ឪពុក​របស់គេ។

Ole ស្ដាយ​ណាស់​មិន​គួរ​ឲ្យ Fred បន្ត​លេង​រហូត​បាន​កាត​ក្រហម

អ្នក​ចាត់​ការ​របស់​ក្លឹប Manchester United លោក Ole Gunnar Solskjaer បាន​និយាយ​ថា តាម​ពិត​លោក​គួរ​តែ​​ប្ដូរ​ Fred ចេញ មុន​ពេល​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន។

Guardiola៖ Champions League ឆ្នាំ​នេះដូចជា​ស្មុគស្មាញ​ណាស់!

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​និយាយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ទល់​នឹង​ក្លឹប​ព័រទុយហ្គាល់ Porto ថា ក្របខ័ណ្ឌ UEFA Champions League នៅ​ក្នុង​រដូវ​កាល​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់។

Ronaldo មាន​ឈ្មោះ​​១៧​ឆ្នាំ​ជាប់​គ្នា​ក្នុង​បេក្ខភាព​ប្រជែង “Men’s Team of the Year”

UEFA បាន​ប្រកាស​​ឈ្មោះ​បេក្ខភាព​​ប្រជែង​​ជម្រើស​១១​នាក់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ (“Men’s Team of the Year”) សម្រាប់​ឆ្នាំ​២០២០ ក្នុង​នោះ Cristiano Ronaldo មាន​ឈ្មោះ​​ក្នុង​បញ្ជី​ចុងក្រោយ​១៧​ឆ្នាំ​ជាប់​គ្នា។

Real Madrid នៅ​សល់​ក្បាច់​តែ​មួយ​គត់​​ដើម្បី​​ធានា១០០%ឡើង​វគ្គ​១៦​ក្រុម​

ខ្សែ​បម្រើ Toni Kross នៅ​តែ​ជឿជាក់ Real Madrid នៅ​មាន​ឱកាស​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ពាន​រង្វាន់ Champions League បន្ទាប់​ពី​ចាញ់ Shakhtar Donetsk កាល​​ពី​យប់​មិញ។

Liverpool កក់​កៅអី​វគ្គ​១៦​ក្រុម​ចុងក្រោយ ​ព្រមជាមួយ Man City និង Chelsea

ខ្សែ​បម្រើ Curtis Jones រក​បាន​គ្រាប់​ដំបូង​នៅ​ពាន Champions League ជួយ Liverpool យក​ឈ្នះ Ajax ១-០ កាល​ពី​យប់​មិញ ធានា​បាន​កន្លែង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ​គ្រាប់​បាល់​របស់ Jones កើតឡើង​នៅ​នាទី​ទី​៥៨ បន្ទាប់​មាន​ការ​បញ្ជូន​ពី Williams ខណៈ​អ្នក​ចាំ​ទី​ Andre Onana របស់ Ajax ជា​អ្នក​សាង​កំហុស​ធ្វើ​ឲ្យ​មាន​គ្រាប់​បាល់​នេះ។ លទ្ធផល ១-០ បាន​បន្សល់​ដល់​បញ្ចប់​ប្រកួត ដូច្នេះ Liverpool ទទួល​បាន​៣​ពិន្ទុ​បន្ថែម ឈរ​កំពូល​តារាង​ពូល D។

វេបសាយ UPS-SPORTS ជាវេបសាយផ្ដល់ព័ត៌មានយ៉ាងសំបូរបែប ទាំងព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ។